28/06/2019 12:33 GMT+7 Email Print Like 0

សិក្ខាសាលា “សមាគមន៍កសិករវៀតណាមចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅ តំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ”


 ទិដ្ឋភាពនៅសិក្ខាសាលា (រូបថត៖ dangcongsan.vn)
 

 នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ មជ្ឈឹមសមាគមន៍កសិករ វៀត​ណាម​បាន​រៀប​ចំ​សិក្ខា​សាលា​ដោយប្រធានបទ “សមាគម​ន៍កសិករវៀត​ ណាមចូល​រួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​នៅតំបន់​ជន​ជាតិ​ភាគតិច​និងតំបន់ព្រៃភ្នំ”។
 
គិតរហូត​មកដល់បច្ចុប្បន្ននេះ មានកសិករចំនួន២លាន៧សែននាក់ដែល ត្រូវបានសមាមន៍​កសិករ​គ្រប់​ជាន់​ថ្នាក់​ហ្វឹក​ហ្វឺន និងផ្ទេរប្រគល់វិទ្យាសាស្ត្របច្ចេក វិទ្យា។ តាមនោះ បានបង្កើតឡើងរូបសណ្ឋានដាំដុះដំណាំ ចិញ្ចឹមសត្វ​និង​ផលនេ សាទប្រកបដោយសុវត្ថិភាពតាមស្ដង់ដារ ​VietGap ប្រមាណ ១១ពាន់រូបសណ្ឋាន​ ហើយ​រូបសណ្ឋាន​ផលិតកម្ម​ដោយតភ្ជាប់នឹងការប្រមូលទិញ​ផលិតផល តាម​ខ្សែសង្វាក់តម្លៃចំនួន១៧ម៉ឺ​នរូប​សណ្ឋាន​។ មាន​គ្រួសារកសិករជាង១៥១ពាន់​គ្រួសារ ដែលត្រូវបានខ្ចីទុនកម្ចីដើម្បីអភិ​វឌ្ឍ​ន៍​ផលិតកម្ម។
 
លោក Thao Xuan Sung ប្រធានសមាគមន៍កសិករវៀតណាមបានចាត់ ទុកថា រាល់លទ្ធផល​ទាំង​នោះបាន​ឆ្លុះបញ្ចាំង​នូវការ​ស្រុះចិត្តគំនិតក៏ដូចជាការខិត ​ខំប្រឹងប្រែងដ៏ធំធេងរប​ស់សមាគមន៍​កសិកម្ម​ពីថ្នាក់​មជ្ឈឹម​ចុះនៅមូលដ្ឋាន​។ លោកបានជម្រាបបន្ត​ថា៖​
 
“ក្នុងសិក្ខាសាលាថ្ងៃនេះ គោលបំណងរបស់​បណ្ដាតំណាងនោះគឺ រដ្ឋា ភិបាលនឹងផ្ដោត​ទៅលើការវិនិយោគ លើក​កម្រិត​ កែលម្អប្រព័ន្ធផ្លូវគមនាគម​ន៍ ប្រព័ន្ធអគ្គីសនីជាតិនិងប្រព័ន្ធស្រោច​ទឹក ទឹកសម្រាប់​សកម្មភាព​ប្រចាំ​ថ្ងៃ។​ នេះ ជាវិស័យទាំងបីដែលប្រជាកសិ​ករត្រូវការយ៉ាងខ្លាំងបំផុត។ សមា ​គមន៍កសិករ វៀតណាមត្រូវ​សហការ​ជាមួយ​រដ្ឋាភិបាលដើម្បីកសាងនិងអនុវត្តន៍គោល នយោបាយស្ដីពីកិច្ចការពារអភិវឌ្ឍព្រៃឈើ ហើយប្រជា​កសិក​រ​ត្រូវប្រកបរបរ រកស៊ីដោយព្រៃឈើបានដែរ។ ទន្ទឹមនឹងនោះ ត្រូវមានកម្មវិធីដោយឡែកស្ដីពីការ បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈសម្រាប់ពលករជនបទនិយាយរួម និងពលករកសិកម្មនៅ តំបន់ជន​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក ​ផងដែរ”៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ