
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមអញ្ជើញថ្លែងមតិ
ក្នុងសម័យប្រជុំពេញអង្គលើកទី៧ (VOV)
ដើម្បីត្រៀមរៀបចំខ្លឹមសារសម្រាប់វេទិកានារីនិងសេដ្ឋកិច្ច APEC នាថ្ងៃ ទី ១០ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហូជីមិញ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានរៀបចំសន្និសីទពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងផែនការសកម្មភាពស្តីពីនារីនិងសេដ្ឋកិច្ចក្នុងឆ្នាំ APEC ២០១៧។ វេទិកានេះមានទ្រង់ទ្រាយទទួលតំណាង ៥០០ នាក់មកពីប្រទេសចំនួន២១ រួមទាំងសម្ព័ន្ធក្រុមហ៊ុននិងអង្គការនានាផងដែរ។ នៅក្នុងសន្និសីទពិគ្រោះយោបល់នេះ តំណាងចូលរួមបានស្នើឲ្យរដ្ឋមានគោលនយោបាយបើកទូលាយសម្រាប់សហគ្រាសប្រើប្រាស់ពលករជានារី។តំណាងទាំងអស់មានគោលបំណងថា រដ្ឋនឹងមានគោលនយោបាយជួយឧបត្ថម្ភនិងអភិវឌ្ឍន៍នូវ សហគ្រាសដែលមានម្ចាស់ជានារី។ ហើយអាជីវករជានារីផ្ទាល់ក៏ត្រូវខិតខំប្រឹងប្រែងរៀនសូត្រដើម្បីមានទស្សនវិស័យគ្រប់ជ្រុងជ្រោយ និងបង្កើនប្រសិទ្ធភាពប្រកួតប្រជែងផងដែរ៕
តាម VOV5- វិទ្យុសម្លេងវៀតណាម