• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិក្ខាសាលា “ឧទ្ទេសនាមវៀតណាមក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្ដូរថ្មី” នៅទីក្រុង Turin ប្រទេសអ៊ីតាលី


ទិដ្ឋភាពនៃសិក្ចាសាលានេះ (រូបថត៖vietnamplus.vn)

សិក្ខាសាលាក្រោមប្រធានបទ “វៀតណាម​-ខឿនវប្បធម៌ប្រពៃណីឆ្ពោះទៅអនាគត/មុខមាត់ក្រោយរយៈពេល​៣០​ឆ្នាំផ្លាស់ប្ដូរថ្មី” ទើបនឹងប្រព្រឹត្តទៅនៅទីក្រុង Turin ប៉ែកខាងជើងអ៊ីតាលី។ ស្ថិតនៅក្នុងចំណោមព្រឹត្តិការណ៍ទិវាវៀតណាមនៅ Turin រៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាមសមាគមន៍ អ៊ីតាលី-វៀតណាម សភាពាណិជ្ជកម្មអ៊ីតាលី-វៀតណាមនិងសភាពាណិជ្ជកម្ម ឧស្សាហកម្មនិងកសិកម្ម Turin ក្រោមការគាំពាររបស់ស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលីនោះ សិក្ខាសលានេះបានទាក់ទាញការយកចិត្តទុកដាក់
របស់មិត្តភក្តិអ៊ីតាលីយ៉ាងច្រើនកុះករ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែឧទ្ទេសនាមអំពីរូបភាពថ្មីមួយរបស់​វៀត​ណាម​ប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយអំពីសក្ដានុភាពលើវិស័យ វិនិយោគ ពាណិជ្ជកម្ម ឧត្តមភាពប្រកួតប្រជែងរបស់វៀតណាមបើប្រៀបនឹងប្រទេសផ្សេងៗក្នុងតំបន់និងលើពិភពលោក។ 

ស្ថិតនៅក្នុងក្របខ័ណ្ឌទិវាវៀតណាមនៅ Turin នេះដែរ ពិព័រណ៍ឧបករណ៍ភ្លេងប្រពៃណីវៀតណាមនៅសារមន្ទីរសិល្បៈទីក្រុង Turin ក៏ដូចជាពិព័រណ៍រូបភាពវៀតណាមបាននាំមកនូវបរិយាកាសវប្បធម៌វៀតណាមចម្រុះពណ៌សំរាប់ទស្សនិកជនផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

អនុវត្តន៍ជាក់ស្តែងរាល់ដំណោះស្រាយ ដើម្បីកសាងខឿនការពារជាតិក្នុងប្រជាជនទាំងមូលកាន់តែរឹងមាំនិងទំនើប

អនុវត្តន៍ជាក់ស្តែងរាល់ដំណោះស្រាយ ដើម្បីកសាងខឿនការពារជាតិក្នុងប្រជាជនទាំងមូលកាន់តែរឹងមាំនិងទំនើប

អញ្ជើញចូលរួម និងថ្លែងមតិនៅក្នុងសន្និសីទ ប្រធានរដ្ឋ លោក លឿង គឿង បានស្នើឱ្យគណៈកម្មការបក្សយោធាមជ្ឈឹម ក្រសួងការពារប្រទេស បន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលមាគ៌ាការពារជាតិយ៉ាងហ្មត់ចត់ និងមានប្រសិទ្ធភាព។

Top