12/04/2020 15:23 GMT+7 Email Print Like 0

សារលិខិតរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជូនចំពោះសហគមន៍ជនវៀតណាមនៅឯបរទេស


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
 

លោកនាយក​រដ្ឋមន្រ្តី Nguyen Xuan Phuc ទើបបានផ្ញើ​សារលិខិត​ជូន​ទៅកាន់​សហគមន៍​ជន​វៀត​ណាម​នៅក្រៅ​ប្រទេស​ ដោយអំពាវនាវ ឱ្យជនរួមជាតិវៀតណាមនៅក្រៅប្រទេស បន្តរួបរួម​គ្នាចូល​រួម​ជាមួយ​ប្រទេស​ជាតិ និង​ប្រជាជន​ក្នុងប្រទេស​ ក្នុងការបង្ការ ទប់ស្កាត់និង​ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បា​ត សកល COVID-19។
 
នៅក្នុងសារលិខិត​នេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖ វៀត ណាម កំពុងគ្រប់គ្រងបានស្ថានការណ៍ ដោយទទួលបាន​លទ្ធផលវិជ្ជមានជំហានដំបូង ជាមួយនឹងចំនួនអ្នកឆ្លង ៥០ ភាគរយ ត្រូវបានព្យាបាលជា​សះ​ស្បើយ​ ជាពិសេស ពុំមានករណីណាស្លាប់នៅឡើយ ដែលបានអង្គការសុខភាព ពិភពលោក​និង​សហគមន៍​អន្តរជាតិ​ វាយតម្លៃខ្ពស់ផងដែរ។ ដើម្បីសម្រេចបាននូវលទ្ធផលទាំងនេះ គឺដោយសារមានការចូលរួម ពីប្រព័ន្ធ​នយោបាយ​ទាំង​មូល ចាប់ពីថ្នាក់មជ្ឈិម រហូតដល់ថ្នាក់មូលដ្ឋាន រួមទាំងសាមគ្គីភាពនិងការ​ស្រុះចិត្ត​គំនិត​រួម​ដៃគ្នាធ្វើ​​សកម្មភាពរបស់ប្រជាជាតិទាំងមូលទៀតផង។
 
ជាពិសេស លោកនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះការរួមចំណែក និង​ជំនួយ​ឧបត្ថម្ភ​ដ៏សំខាន់​បំផុត​របស់​សហគមន៍​ជនវៀតណាមនៅឯបរទេស ដោយមានការចែករំលែកទាំងខាងសម្ភារៈ និង​ស្មារតី​សម្រាប់​ការបង្ការ​និ​ង​ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅ​ក្នុងប្រទេសនាពេលថ្មីៗនេះ។ ​សកម្មភាព​ទាំងនេះ​បាន​សម្តែង​ឲ្យឃើញ​ នូវប្រពៃណីសាមគ្គីភាព ទឹ​កចិត្តស្នេហាជាតិ និងស្មារតីជំនះពុះពារ​លើការលំ​បាករបស់​ប្រទេស​ជាតិ និង​ប្រជាជនវៀតណាមផងដែរ។
 
លោកនាយក​រដ្ឋមន្រ្តីបានអំពាវនាវឱ្យជនរួមជាតិវៀតណាមនៅឯបរទេស បន្តរួមកម្លាំងកាយចិត្ត ជាមួយប្រទេស​និងប្រជាជនក្នុងស្រុក ក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត។ ម្យ៉ាងវិញទៀត បង្កើន​ការ​ទទួល​​ខុសត្រូវ លើកស្ទួយស្មារតីការពារខ្លួនគឺការពារក្រុមគ្រួសារនិងសង្គម។ ជាពិសេស គោរពយ៉ាងតឹង​រឹងនូវ​វិធាន​ការណ៍បង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតរបស់ប្រទេសម្ចាស់ផ្ទះ ក្នុងនោះមានទាំងវិធានការ រក្សា​គម្លាត​សង្គម រឹតត្បិតការធ្វើដំណើរ និងរាំងស្កាត់កុំឲ្យជំងឺ​ឆ្លងរាលដាល៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ