• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានចិនចេញផ្សាយព័ត៌មានដ៏វិសេសវិសាលអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់អគ្គលេខា ប្រធានរដ្ឋចិន្ន


សារព័ត៌មានចិនចេញផ្សាយព័ត៌មានដ៏វិសេសវិសាល
អំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់អគ្គលេខា ប្រធានរដ្ឋចិន្ន

ក្នុងអំឡុងពេលពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយចិនបានចេញផ្សាយព័ត៌មានដ៏វិសេសវិសាលអំពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់វៀតណាម និងចូលរួមសន្និសីទជាន់ខ្ពស់វេទិកា​សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក (APEC) របស់អគ្គលេខា ប្រធានរដ្ឋចិន្ន លោក Xi Jinping។

កាសែតប្រជាជនច្បាប់ចេញផ្សាយថ្ងៃទី ១៣ វិច្ឆិកា បានជូនដំណឹងថានៅទីក្រុងហាណូយ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរឯកភាពជំរុញទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយចិន - វៀតណាម សំដៅ នាំមកនូវផលប្រយោជន៍ជាច្រើនថែមទៀតសម្រាប់ប្រជាជាតិទាំងពីរ។

កាសែតស៊ីនហួបានជូនដំណឹងថាអគ្គលេខា ប្រធានរដ្ឋចិន លោក Xi Jinping បានអំពាវនាវឱ្យភាគីទាំងពីរ​ផ្តោត​ការយកចិត្តទុកដាក់ជាពិសេសលើផលប្រយោជន៍រួមនៃបក្ស ទាំពពីរ រដ្ឋទាំងពីរ ដោយចាប់ប្រភពពីផលប្រយោជន៍​ជាសារវន្តរបស់ប្រជាជាតិទាំងពីរ ហើយរួមគ្នានាំទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរឆ្លងកាត់រាល់ការលំបាកសាក ល្បង  សំដៅបើកចេញនូវសម័យថ្មីក្នុងទំនាក់ទំនងចិន វៀតណាម។

ក្នុងពេលជាមួយគ្នានោះ វិទ្យុផ្សាយសម្លេងអន្តរជាតិចិន (CRI) ទូរទស្សន៍មមជ្ឈឹមចិន (CCTV) និងវិទ្យុហង្ស (Phoenix) បានផ្សាយជាបន្តបន្ទាប់បទឆ្លើយសំភាសន៍ជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរ មជ្ឈដ្ឋានអ្នកជំ​នាញ​ការ និស្សិតបានកត់សម្គាល់អំពីសមិទ្ធផលអភិវឌ្ឍន៍ ចំណងមិត្តភាពជាប្រពៃណីនិងយថាទស្សន៍អនាគតនៃទំនាក់ទំនងទ្វេភាគី៕


តាម VOV5 - វិទ្យុសម្លេងវៀតណាម


នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top