• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានអាល្លឺម៉ង់វាយតំលៃខ្ពស់ចំពោះសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម


អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ស្វាគមន៍នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc
មកបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់និងចូលរួមសន្និសីទ G២០ (រូបថត៖TTXVN)

វៀតណាមចូលរួមសន្និសីទកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចធំបំផុតលើពិភពលោក (G២០) ឆ្នាំនេះក្នុងឋានៈភ្ញៀវ​អញ្ជើញជាប្រធានឆ្នាំ APEC។ តាមការវាយតំលៃរបស់អ្នកនយោបាយ អ្នកជំនាញការនិងសារព័ត៌មានអាល្លឺម៉ង់ ថា វៀតណាមបានរួមវិភាគទានសម្លេងដ៏សំខាន់ក្នុងបញ្ហាពាណិជ្ជកម្មសេរីនិងបញ្ហាទប់ទល់នឹងបម្រែបម្រួល​អាកាសធាតុ។កាសែត Neues Deutschland ដែលជាកាសែតធំមួយនៅអាល្លឺម៉ង់នោះ បានចុះផ្សាយអត្ថបទ​ ក្រោមចំណងជើងថា “វៀតណាមជាកិត្យានុភាព” ។ អត្ថបទនេះវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងនិងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចរបស់វៀតណាម ព្រមទាំងសំដែងការចាប់អារម្មណ៍ចំពោះគោលដៅទទួលបានកំណើន៦,៧%ក្នុងឆ្នាំ២០១៧របស់វៀតណាម។
       
“វៀតណាមមានបំណងបង្កើនទំនាក់ទំនងជាមួយអាល្លឺម៉ង់” ជាចំណងជើងអត្ថបទរបស់ទីភ្នាក់ងារសារព័ត៌មាន​អាល្លឺម៉ង់ (DPA) ក្នុងនោះ សង្កត់ធ្ងន់ទៅលើសារសំខាន់នៃកិច្ចសហប្រតិបតិ្តការវៀតណាម-អាល្លឺម៉ង់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ធ្វើការជាមួយដៃគូឈានមុខគេរបស់វៀតណាមក្នុងវិស័យប្រេងឧស្ម័ន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ធ្វើការជាមួយដៃគូឈានមុខគេរបស់វៀតណាមក្នុងវិស័យប្រេងឧស្ម័ន

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សហព័ន្ធរុស្ស៊ី កាលពីរសៀលថ្ងៃទី ២៤ ខែមីនា នៅទីក្រុងម៉ូស្គូ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានទៅទស្សនានិងធ្វើការជាមួយក្រុមហ៊ុន Zarubezhneft។

Top