08/03/2020 08:18 GMT+7 Email Print Like 0

សាច់ជ្រូកដែលនាំចូលពីប្រទេសរុស្ស៊ីនឹងឆាប់មកដល់ប្រទេសវៀតណាមនាពេលឆាប់ៗ

នារសៀល​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ នៅទីក្រុងហាណូយ រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក ​Nguyen Xuan Cuong បានទទួលជួបការងារជាមួយសម្ព័ន្ធក្រុមហ៊ុន Miratorg (សហព័ន្ធរុស្ស៊ី) ស្តីពីកិច្ច​សហប្រតិ​បត្តិការ​ជំរុញការនាំចេញនិងនាំចូលក្នុងវិស័យកសិកម្មរុក្ខាប្រមាញ់និងនេសាទ។
 
ក្នុងជំនួបនេះ ​លោក Nguyen Xuan Cuong បានអះអាងថាវៀតណាមមានការផលិតកសិផលប្រមាណ ៥០ លាន​តោន​​​ជាប្រចាំឆ្នាំ ហើយទិន្នផលសាច់មាន់សាច់ជ្រូ​ក និងសាច់គោមានប្រមាណ ៥.៥ លានតោន / ឆ្នាំ។ លោក Nguyen ​Xuan Cuong បន្តទៀតថាប្រទេសវៀតណាមកំពុងមានតម្រូវការសាច់ជ្រូកនិងសាច់គោយ៉ាងខ្លាំង ហើយនេះគឺ​ជាឱកាស​ដ៏ល្អដើម្បីពង្រីក កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរផងដែរ។ លោកបានឲ្យដឹងថា៖
 
«មានកសិផលដូចជាសាច់ជ្រូក ដែលមានតម្លៃថោកជាងវៀតណាម ដែលបានត្រៀមខ្លួននាំចូល ដើម្បី​ដណ្តើម​ឲ្យបាន​ធន​​ធានសម្រាប់ផលិតផលមានឧត្តមភាពផ្សេង ៗទៀត ដូចជាត្រី បង្គា សម្រាប់ការនាំចេញ​ទៅប្រទេស​ផ្សេង​។ ទន្ទឹមនឹងនេះប្រជាជនរុស្ស៊ីចំនួន ១៤០ លាននាក់ មិនបានផលិតត្រីប្រា មិនសូវមានបង្គា កាហ្វេ និង​កសិផល​ផ្សេងៗ​ទៀត ដូចជាប្រទេសវៀតណាមផងដែ​រ។ ហេតុដូច្នេះផលិត​ផលកសិកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​លក្ខណៈ​បំពេញ​បន្ថែមគ្នាទៅវិញទៅមកដោយគ្មានជំលោះនោះឡើយ។ សម្ព័ន្ធក្រុមហ៊ុនដែល​ដើរតួជា​អ្នក​កណ្តាល​នឹង​ជួយ​តភ្ជាប់ក្នុងការនាំចូលកសិផលដែលរុស្ស៊ីមិនមាន ដើម្បីផ្គត់ផ្គង់ដល់ប្រជាជនរុស្ស៊ី នឹង"យក​ឈ្នះទាំង​ពីរ​យ៉ាង​" ដែលតាមរយៈនោះភាគីទាំងពីរមា​នការ   អភិវឌ្ឍដូចគ្នា​ផងដែរ»៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ