16/04/2020 13:53 GMT+7 Email Print Like 0

សហរដ្ឋអាមេរិកនិងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើនទំនាក់ទំនងភាពជាដៃគូទ្វេភាគី

នាថ្ងៃទី ១៥ ខែមេសា ស្ថាប័នអភិវឌ្ឍន៍អន្តរជាតិរបស់អាមេរិក  (USAID) និងក្រសួងផែនការនិងវិនិយោគវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយតាមអ៊ិនធឺរណែតដែលមានទឹកប្រាក់ចំនួន ៤២ លានដុល្លារអាមេរិកក្នុងគោលបំណងលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចរបស់វៀតណាម តាមរយៈការការបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងវិស័យឯកជន ព្រមទាំងជំរុញការផ្លាស់ប្តូរថ្មីដោយភាពច្នៃប្រឌិតនិងប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម ក៏ដូចជាការពង្រឹងប្រភពធនធានមនុស្សផងដែរ។

សកម្មភាពជួយឧបត្ថម្ភផ្នែកបច្ចេកទេសរបស់ USAID ក្រោមកិច្ចព្រមព្រៀងនេះនឹងជួយលើកកម្ពស់សមត្ថភាពសម្រាប់អង្គភាពអាជីវកម្មខ្នាតតូចនិងកំពុងអភិវឌ្ឍន៍របស់វៀតណាម ព្រមទាំងលើកកម្ពស់ថែមទៀតនូវស្មារតីចាប់ផ្តើមអាជីវកម្ម និងតភ្ជាប់កាន់តែស៊ីជម្រៅរវាងធុរជនចាប់ផ្តើមអាជីវកម្មរបស់វៀតណាមនិងសម្ព័ន្ធក្រុមហ៊ុន មូលនិធិវិនិយោគនិងអង្គការឧបតម្ថម្ភផ្សេងៗទៀត ក្នុងប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម និងផ្លាស់ប្តូរថ្មីដោយភាពច្នៃប្រឌិតអន្តរជាតិ។  

អញ្ជើញថ្លែងមតិអំពីកិច្ចព្រមព្រៀងនេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Daniel J. Kritenbrink បានអះអាងថា កិច្ចព្រមព្រៀងនេះបង្ហាញនូវការប្តេជ្ញាចិត្តឥតឈប់ឈររបស់រដ្ឋាភិបាលអាមេរិកក្នុងការជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ដើម្បីក្លាយជាសេដ្ឋកិច្ចបរិយាប័ន ផ្លាស់ប្តូរថ្មីដោយភាពច្នៃប្រឌិត និងបើកចំហរថែមទៀតផងដែរ៕ 
តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ