02/03/2020 09:38 GMT+7 Email Print Like 0

សហរដ្ឋអាមេរិក និងតាលីបង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព


 សមាជិកតាលីបង់នៅឯកិច្ចចរចាមួយនៅទីក្រុងដូហាប្រទេសកាតា  (រូបថត AFP / TTXVN)
 

នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ​២០២០ នៅទីក្រុងដូហានៃ​ប្រទេស​កាតា​សហរដ្ឋ​អាមេរិក​និង​តាលីបង់​បាន​ចុះហត្ថ​លេខាលើ​កិច្ចព្រមព្រៀងសន្តិភាព ដោយត្រួសត្រាយផ្លូវសម្រាប់ដំណើរ​ការដក​កង​ទ័ព​អាមេរិក​ចេញ​ពីអាហ្វហ្គា​នីស្ថាន​។ យោងតាមកិច្ចព្រមព្រៀងនេះ ថាកងកម្លាំង​អាមេរិក​នៅអាហ្វហ្គានី​ស្ថាននឹង​ធ្វើការ​ដកទ័ព​ជាលើកដំ​បូង ប្រសិនបើរាល់លក្ខខ័ណ្ឌត្រូវ​បានឆ្លើយតបនិង​បន្តដកកង​ទ័ពទាំងអស់​ក្នុងករណី​ដែលអាច​ប្រព្រឹត្តិទៅ​ក្នុង​រយៈពេល ១ ឆ្នាំ ។ អាស្រ័យហេតុនេះ បញ្ចប់សង្គ្រាម ដែលអូសបន្លាយអស់រយៈពេល ១៨ ឆ្នាំរបស់អាមេរិក​ នៅអាហ្វហ្គានីស្ថាន។
 
សូម​បញ្ជាក់ដែរ​ថា ការចរចាសន្តិភាពរវាងសហរដ្ឋអាមេរិកនិង តាលីបង់បានចាប់ផ្តើមនាឆ្នាំ២០១៨ ហើយ​ត្រូវ​ផ្អាក់​យ៉ាង​ហោចណាស់ ២ ដង ដោយសាររងការវាយប្រហាររបស់តាលីបង់ ទៅលើទាហានអាមេរិកនាខែកញ្ញា និងខែធ្នូឆ្នាំ​​២០១៩ ផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ