• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិក និងឥណ្ឌាអាច​ទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មនាចុងឆ្នាំ ២០២០

លោកប្រធានាធិបតី Trump ក៏បានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកមានបំណងចង់ទទួលបានការប្រព្រឹត្តដោយស្មើភាពនិងភាពសុខដុមរមនាចំពោះផលប្រយោជន៍ របស់ភាគីទាំងពីរក្នុងបញ្ហាពាណិជ្ជកម្ម។

ក្នុងជំនួបធ្វើការ នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចឥណ្ឌារយៈពេល ២ ថ្ងៃ នោះ នាថ្ងៃទី ២៥ ខែកុម្ភៈ ប្រធានាធិបតីអាមេរិកលោក Donald Trump បានចាត់ទុកថាសហរដ្ឋអាមេរិក និងឥណ្ឌាអាចទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្នែកពាណិជ្ជកម្មនាចុងឆ្នាំ ២០២០។

 

ថ្នាក់ដឹកនាំសហរដ្ឋអាមេរិក និងឥណ្ឌា (ប្រភព៖ ndtv.com)



លោកប្រធានាធិបតី Trump ក៏បានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកមានបំណងចង់ទទួលបានការប្រព្រឹត្តដោយស្មើភាព និងភាពសុខដុមរមនាចំពោះផលប្រយោជន៍របស់ភាគីទាំងពីរក្នុងបញ្ហាពាណិជ្ជកម្ម។ ទន្ទឹមនឹងនេះ លោកបានអះអាងថា"ឥណ្ឌាប្រហែលជាប្រទេសដែលមានអត្រាពន្ធនាំចូលខ្ពស់បំផុតនៅលើពិភព លោក" ។

មុនដំណើរទស្សនកិច្ចរបស់លោក Trump អ្នកចរចានៃប្រទេសទាំងពីរបានស្វះស្វែងវិធីបង្រួញភាពខុសគ្នាក្នុងបញ្ហាពន្ធគយ គ្រប់គ្រងតម្លៃឧបករណ៍វេជ្ជសាស្ត្រនិងទាក់ទងជាមួយទីផ្សារផលិតផលទឹកដោះគោ និងបក្សាបក្សី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top