07/11/2019 11:07 GMT+7 Email Print Like 0

សហគ្រាសអ៊ីស្រាអែលជាច្រើនចង់វិនិយោគនៅវៀតណាម


 ទិដ្ឋភាពនៃសិក្ខាសាលា
 

នាថ្ងៃ​ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩​ នៅទីក្រុង Tel Aviv ការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំនៅអ៊ីស្រាអែល បាន​សហការជាមួយសម្ព័ន្ធក្រុមហ៊ុនប្រឹក្សាអាជីវកម្ម និងសវនកម្ម BDO របស់អ៊ីស្រាអែល រៀបចំ​សិក្ខា​សាលា​មួយ​ស្តីពី​ “ឱកាសវិនិយោគនិងធ្វើអាជីវកម្មជាមួយទីផ្សារវៀត ណាមសម្រាប់អាជីវកម្មអ៊ីស្រាអែល”។
 
សិក្ខា​សាលានេះបានទាក់ទាញការចូលរួមរបស់សហគ្រាសអ៊ីស្រាអែលចំនួន ៣៥ ដែលកំពុង​ប្រតិបត្តិ​ការ​លើ​វិស័យ​ផលិ​តកម្ម វិនិយោគជំនួញទូទៅ និងនាំចូលចំណីអាហារ ផលិតផលកសិកម្ម ផលិតផលជលផល ទំនិញប្រើ​ប្រាស់ វាយនភ័ណ្ឌ, គ្រឿងអេឡិចត្រូ និច, គ្រឿងសង្ហារឹម និងគ្រឿងសំណង់ ជាដើម។

នៅក្នុង​​សិក្ខាសាលា លោក Le Thai Hoa ទីប្រឹក្សា​ពាណិជ្ជកម្ម​ទទួលបន្ទុក​ការិយាល័យ​ពាណិជ្ជកម្ម​វៀតណាម​នៃស្ថាន​ទូត​វៀត​ណាម​​ប្រចាំ​នៅអ៊ីស្រាអែល​ បានណែនាំអំពីទិដ្ឋ ភាពទូ​ទៅនៃការអភិវឌ្ឍន៍​សេដ្ឋកិច្ច ដំណើរ​ការ​នៃការ​ធ្វើស​មាហរណកម្មសេដ្ឋកិច្ចអន្ត​រជាតិ បណ្តាញ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​វៀត​ណាមបាន​ធ្វើនិង​បានចុះហត្ថ​លេខា រួមទាំងបណ្តាគោលនយោបាយទាក់ទា​ញការវិនិយោគនៅវៀតណាម​ផង​​ដែរ។
 
ចំណែកឯតំណាងក្រុមហ៊ុនអ៊ីស្រាអែលជាច្រើន ដែលចូលរួមសិក្ខាសាលា​នេះបាន សម្តែងការចាប់​អារម្មណ៍​លើគោល​នយោបាយ​អនុគ្រោះ ទាក់ទាញវិនិយោគិនបរទេស ជួយឧបត្ថម្ភអាជីវកម្មអ៊ីស្រាអែល ក្នុង​ការ​ស្វែង​រក​​និ​ង​តភ្ជាប់ជាមួយក្រុមហ៊ុនផលិតរបស់ ​វៀតណាម ចំពោះផលិតផលអាជីវកម្ម​ដែល​អ៊ីស្រាអែ​លចាប់អា​រម្មណ៍​ក្នុង​ការនាំចូល។ សហ​គ្រាសអ៊ីស្រាអ៊ែលមួយចំនួនដែលកំពុងធ្វើអាជីវកម្មនៅទីផ្សារវៀតណាមបានចាត់ទុកថា វៀតណាម​និង​អ៊ីស្រាអែល មានសក្កានុភាពសហប្រតិបត្តិការ ជាច្រើន ហើយ សហគ្រាសនៃប្រទេសទាំងពីរ មានឱកាសសហ​ប្រតិបត្តិការវិនិយោគនិងធ្វើអាជីវកម្មនៃប្រទេស​នីមួយៗ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ