• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសវៀតណាមនៅកម្ពុជាបង្កើនភាពតភ្ជាប់គ្នាដើម្បីអភិវឌ្ឍន៍

តំណាង MB Bank និង Metfone ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ។ (រូបថត៖ VOV)
 

នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ កម្ពុជា បានប្រព្រឹត្តទៅ ពិធីអបអរ សាទរខួប ១០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងសម្ព័ន្ធក្រុមហ៊ុន Viettel Cambodia ជាមួយធនាគារ MB Cambodia។

Viettel Cambodia ជាមួយនឹងពាណិជ្ជសញ្ញា Metfone និងធនាគារ MB Cambodia ជាសហគ្រាសមានទុនវិនិយគរបស់វៀតណាមចំនួន២អង្គភាព ដែលបាន ប្រតិបត្តិការនៅទីផ្សារកម្ពុជាក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមកនេះ។ ឆ្លងកាត់រយៈ ពេល១០ឆ្នាំនៃកិច្ចសហប្រតិបត្តិការ សហគ្រាសទាំងពីរនេះបានជួយគាំទ្រគ្នាទៅវិញ ទៅមកដើម្បីលើកកំពស់គុណភាពផលិតផល ហើយផ្គត់ផ្គង់សេវាកម្មកាន់តែប្រសើរ ឡើងពីមួយថ្ងៃទៅមួយថ្ងៃជូនចំពោះប្រជាជនកម្ពុជាផងដែរ។

ថ្លែងនៅពិធីអបអរសាទរខួប ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Vu Quang Minh បានសម្ដែងនូវក្ដីសង្ឃឹមថា ដោយមានកិច្ចសហប្រតិបត្តិការកាន់តែ ស្អិតរមួតនោះ នាពេលខាងមុខសហគ្រាសទាំងពីរ Metfone និង MB Cambodia នឹង បន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាហើយមានការរួមវិភាគទានជាច្រើនថែមទៀតក្នុងការអភិវឌ្ឍប្រកបដោយវិបុលភាពនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជានិមិត្តរូបដ៏រស់រវើកនៃ ទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការកែច្នៃផលិតផលកសិកម្មនៅរដ្ឋធានីហាណូយ - សក្តានុពលដ៏ធំមួយសម្រាប់ការបង្កើនតម្លៃ

ការកែច្នៃផលិតផលកសិកម្មនៅរដ្ឋធានីហាណូយ - សក្តានុពលដ៏ធំមួយសម្រាប់ការបង្កើនតម្លៃ

នៅក្នុងបរិបទដែលអ្នកប្រើប្រាស់មានការយកចិត្តទុកដាក់កាន់តែខ្លាំងលើភាពងាយស្រួល សុវត្ថិភាព និងគុណភាព ឧស្សាហកម្មកែច្នៃកសិកម្ម រុក្ខផល និងជលផល កំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែសង្វាក់តម្លៃកសិកម្មរបស់រដ្ឋធានី ហាណូយ។ ទោះជាយ៉ាងណាក៏ដោយ វិស័យនេះមិនទាន់ប្រើប្រាស់អស់សក្តានុពលរបស់ខ្លួននៅឡើយទេ ដោយសារតែការផលិតតាមខ្នាតតូច បច្ចេកវិទ្យាហួសសម័យ សមត្ថភាពទាប និងកង្វះសហគ្រាសធំៗ ដែលមានសមត្ថភាពនាំមុខទីផ្សារ។

Top