22/12/2020 16:10 GMT+7 Email Print Like 0

សហគ្រាសវៀតណាមនិងម៉ាឡេស៊ីជំរុញកិច្ចសហប្រតិបត្តិការ

តាមនោះ VMBIZ និង BOCGB បានឯកភាពបង្កើតមូលដ្ឋានគ្រឹះនិងបរិយាកាសសម្រាប់ កិច្ចសហប្រតិបត្តិការអាជីវកម្ម ការរៀបចំព្រឹត្តិការណ៍សម្រាប់អាជីវករនិងធុរកិច្ចនៃប្រទេសទាំងពីរ ដើម្បីស្វែងរកដៃគូសក្តានុពលនិងកៀរគរប្រភពធនធានសម្រាប់គម្រោងដែលមានការវិនិយោគប្រកបដោយប្រសិទ្ធភាព។

ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងសមាគមធុរកិច្ចវៀតណាមនៅម៉ាឡេស៊ី (VMBIZ) និងសម្ព័ន្ធក្រុមហ៊ុន Blue Ocean (BOCGB)


នាថ្ងៃទី ២០ ធ្នូ សមាគមធុរកិច្ចវៀតណាមនៅម៉ាឡេស៊ី (VMBIZ) និងសម្ព័ន្ធក្រុមហ៊ុន Blue Ocean (BOCGB) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរនិងតភ្ជាប់គ្នារវាងធុរកិច្ចវៀតណាមនិងម៉ាឡេស៊ី។ តាមនោះ VMBIZ និង BOCGB បានឯកភាពបង្កើតមូលដ្ឋានគ្រឹះនិងបរិយាកាសសម្រាប់កិច្ចសហប្រតិបត្តិការអាជីវកម្ម ការរៀបចំព្រឹត្តិការណ៍សម្រាប់អាជីវករនិងធុរកិច្ចនៃប្រទេសទាំងពីរ ដើម្បីស្វែងរកដៃគូសក្តានុពលនិងកៀរគរប្រភពធនធានសម្រាប់គម្រោងដែលមានការវិនិយោគប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមជាមួយគ្នានោះ ផ្តល់ព័ត៌មានស្តីពីគម្រោងទីផ្សារ ការធ្វើបច្ចុប្បន្នភាពគោលនយោបាយដែលពាក់ព័ន្ធ ដើម្បីជួយសមាជិក ចាប់យកឱកាសវិនិយោគនិងធ្វើអាជីវកម្មយ៉ាងល្អ មិនត្រឹមតែនៅក្នុងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងនៅក្នុងតំបន់ទៀតផង។ ជាងនេះទៅទៀត VMBIZ និង BOCGB ក៏ចង់ក្លាយជាស្ពានតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងអង្គការក្រៅរដ្ឋាភិបាលនៃប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការនិងធ្វើសមាហរណកម្ម រួមចំណែកដល់ទំនាក់ទំនងល្អរវាងវៀតណាមនិងម៉ាឡេស៊ីឲ្យកាន់តែស៊ីជម្រៅថែមទៀត។

ថ្លែងក្នុងពិធីចុះហត្ថលេខានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី លោក Tran Viet Thai បានលើកឡើងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយម៉ាឡេស៊ីនិងមានបំណងជំរុញភាពជាដៃគូយុទ្ធសាស្ត្រ ផ្សារភ្ជាប់ផលប្រយោជន៍ទ្វេភាគីជាមួយម៉ាឡេស៊ី ដែលក្នុងនោះ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគគឺជាសសរស្តម្ភដ៏សំខាន់៕

បណ្តាព័ត៌មានបានផ្សាយ