
សហគ្រាសវៀតណាមនៅរុស្ស៊ីសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ (VOV)
នាពេលថ្មីៗនេះ នៅរដ្ឋធានីម៉ូស្គូ សមាគមសហគ្រាសវៀតណាមនៅសហព័ន្ធរុស្ស៊ីបានរៀបចំវេទិកា «សហគ្រាសវៀតណាមនៅរុស្ស៊ីចែករំលែកបទពិសោធន៍សហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍»។ ថ្លែងមតិនៅទីនេះ បណ្ដាអង្គសន្និសីទបានឯកភាពថា៖ ស្ថានភាពសេដ្ឋកិច្ចរុស្ស៊ីជួបការលំបាកជាច្រើនដោយបទហ៊ុំព័ទ្ធនិងតំលៃប្រេងឆៅធ្លាក់ចុះដែលជះឥទ្ធិពលអាក្រក់ទៅលើសកម្មភាពរបស់មជ្ឈដ្ឋានសហគ្រាសនិយាយរួមនិងសហគ្រាសវៀតណាមនិយាយដោយឡែក។
ប៉ុន្តែ ក្នុងពេលដែលដំណាក់កាលលំបាកបំផុតបានជំនះពុះពារ បណ្ដាអង្គកភាពអាជីវកម្មបន្តអភិវឌ្ឍន៍ខ្លាំងក្នុងពេលដែលខឿនសេដ្ឋកិច្ចរុស្ស៊ីស្តារឡើងវិញ។ ឱកាសល្អកំពុងបើកចេញសំរាប់សហគ្រាសវៀតណាមនៅរុស្ស៊ី ជាពិសេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) ជាមួយវៀតណាមចាប់ផ្តើមចូលជាធរមាន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម