16/09/2021 00:01 GMT+7 Email Print Like 0

សហគ្រាសរួមជាមួយទីក្រុងហូជីមិញ (Ho Chi Minh) ដើម្បីទប់ស្កាត់នឹងការរីករាលនៃជំងឺរាតត្បាត

ដោយស្មារតីនៃការរួមដៃគ្នា ដើម្បីសហគមន៍សហគ្រាសដែលមានទីតាំងនៅទីក្រុងហូជីមិញ (Ho Chi Minh) បានអនុវត្តសកម្មភាពគាំទ្រក្នុងការបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ដូចជាការឧបត្ថម្ភម៉ាស៊ីនជួយ​ដកដង្ហើមអុកស៊ីសែនដែលមានលំហូរខ្ពស់ ឧបករណ៍ធ្វើតេស្តរហ័សនិងម៉ាស៊ីនម៉ូនីទ័រ ដើម្បីត្រួតពិនិត្យអ្នកជំងឺ គ្រែ រថយន្តសង្គ្រោះបន្ទាន់ ម្ហូបអាហារ ... ដែល​មាន​តំលៃសរុបរាប់ពាន់លានដុង។

ឆ្លើយតបទៅនឹងការអំពាវនាវរបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមនិងប្រធានរដ្ឋ និងនាយករដ្ឋមន្រ្តីរហូតមកដល់ពេលនេះមានសមូហភាពនិងអាជីវកម្មចំនួន ១០៥ នៅទីក្រុងហូជីមិញ (Ho Chi Minh)  បានចុះឈ្មោះរួមវិភាគទានជាង ២.២៩៣ ពាន់លានដុង ដើម្បីគាំទ្រការទិញវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ។ ក្តៅពីនេះមានសហគ្រាសរាប់ពាន់ដែលបានគាំទ្រយ៉ាងជាក់ស្តែងដូចជា សម្ភារៈបរិក្ខាពេទ្យ ឧបករណ៍វេជ្ជសាស្ត្រ និងគ្រឿងឧបភោក បរិភោគ ដើម្បីរួមចំណែកជាមួយទីក្រុង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

ក្នុងនោះក្រុមហ៊ុន ហ៊ឹងធីញ ( Hung Thinh) គ្រុប បានរួមវិភាគទានយ៉ាងសកម្មលើវិស័យជាច្រើនក្នុងភូមិសាស្ត្រទីក្រុងហូជីមិញ (Ho Chi Minh) និងតាមទម្រង់ផ្សេងៗគ្នាជាច្រើន ដើម្បីជួយប្រជាជន កងកម្លាំងពេទ្យជួរមុខ ... ថ្មីៗនេះនៅក្នុងជំនួបរវាងគណៈកម្មការប្រជាចលនានៃទីក្រុងហូជីមិញ (Ho Chi Minh)  និងសមាគមសហគ្រាសទីក្រុងហូជីមិញ (Ho Chi Minh) ដើម្បីពិភាក្សាអំពីការអនុវត្ត“ គោលដៅទាំងពីរក្នុងរយៈពេលតែមួយ” និងដំណោះស្រាយមួយចំនួន ដើម្បីគាំទ្រដល់ការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ -១៩ លោក ង្វៀនឌឹញទ្រុង(Nguyen Dinh Trung) - ប្រធានក្រុមហ៊ុន ហ៊ឹងធីញ (Hung Thinh) គ្រុប បានប្រគល់អំណោយ រួមមាន ម៉ាស៊ីនជួយដកដង្ហើមដែលមានអុកស៊ីសែនមានលំហូរ ចំនួន ២០០ គ្រឿងជូនដល់ទីក្រុង ដែលមានតម្លៃសរុប ១៤ ពាន់លានដុង។ ថ្លែងនៅក្នុងពិធីនេះ លោក ង្វៀនឌឹញទ្រុង(Nguyen Dinh Trung) - ប្រធានក្រុមហ៊ុន ហ៊ឹងធីញ (Hung Thinh) គ្រុប បានមានប្រសាសន៍ថា “ ក្រុមហ៊ុន ហ៊ឹងធីញ (Hung Thinh)  គ្រុបក៏ដូចជាសមាគមសហគ្រាសទីក្រុងបាននិងបន្តគាំទ្រឧបករណ៍ពេទ្យនិងសម្ភារៈពេទ្យចាំបាច់ការបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការបន្ទាន់នៅថ្ងៃនេះ” ។

 


ក្រុមហ៊ុន ហ៊ឹងធីញ (Hung Thinh)  គ្រុបបានបរិច្ចាគម៉ាស៊ីនជួយដកដង្ហើមដែលមានលំហូរអុកស៊ីសែនខ្ពស់ ចំនួន ២០០ គ្រឿងជូនដល់ទីក្រុងហូជីមិញ (Ho Chi Minh) ដែលមានតម្លៃសរុប ១៤ ពាន់លានដុង។ រូបថត៖ ក្រុមហ៊ុន ហ៊ឹងធីញ (Hung Thinh)  គ្រុបផ្តល់





ក្រុមហ៊ុន ហ៊ឹងធីញ (Hung Thinh)  គ្រុប បន្តមានសកម្មភាពគាំទ្រជាបន្តបន្ទាត់ ដើម្បីជួយការងារបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នៅទីក្រុងហូជីមិញ (Ho Chi Minh) នាខែកក្កដា ឆ្នាំ២០២១ ដូចជា ម៉ាស៊ីនជួយដកដង្ហើមដែលមានលំហូរអុកស៊ីសែនខ្ពស់ ឧបករណ៍ធ្វើតេស្តយ៉ាងឆាប់រហ័ស ម៉ាស៊ីន តាមដ្ឋានអ្នកជំងឺ ក្រែ រថយន្តសង្គ្រោះបន្ទាន់ ដែលមានតំលៃសរុប ៣៥ ពាន់លានដុង។ រូបថត៖ ថុងហាយ/ កាសែតរូបភាពវៀតណាម
 

នៅរសៀលថ្ងៃដដែល ចំនួនម៉ាស៊ីនជួយដកដង្ហើមទាំងនោះបានដឹកបញ្ជូនដោយក្រុមហ៊នហ៊ឹងធិញ (Hung Thinh) ទៅកាន់មន្ទីរពេទ្យចំនួន ៣២ ដែលចែកចាយ ដោយមន្ទីរសុខាភិបាលទីក្រុងហូជីមិញ (Ho Chi Minh)។ ក្នុងនោះមានមន្ទីរពេទ្យជួរមុខសម្រាប់ការព្យាបាលជំងឺកូវីដ  ១៩  ដូចជា៖ មជ្ឈមណ្ឌលព្យាបាលជំងឺកូវីឌ -១៩ (មន្ទីរពេទ្យមហារីក ឫសដូង សាខាទី២) មន្ទីរពេទ្យសម្រាប់ជំងឺត្រូពិចនៅទីក្រុងហូជីមិញនិងមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ធូឌឹក (Thu Duc)  ទ្រឹងវឿង (Trung Vuong) ផាម ង៉ុកថាច់ (Pham Ngoc Thach) ... និងមន្ទីរពេទ្យបណ្តោះអាសន្ន ដើម្បីព្យាបាលជំងឺកូវីដ - ១៩ នៅក្នុងទីក្រុង។

មុននេះ ក្រុមហ៊ុន ហ៊ឹងធីញ (Hung Thinh) ក៏បានផ្តល់ជូនផងដែរនូវ៖ ឧបករណ៍ធ្វើតេស្តរហ័សរកវីរុស SARS-CoV-2 ចំនួន ៥០,០០០ឈុត (មានតំលៃ ៧,៥ ពាន់លានដុង), ម៉ាស៊ីនតាមដានសុខភាពរបស់អ្នកជំងឺ (monitor) មាន ៥ ប៉ារ៉ាម៉ែត្រចំនួន ៧៥ គ្រឿង (មានតំលៃ ១០ ពាន់លានដុង), គ្រែបត់ចំនួន ៥,០០០ គ្រឿង (មានតំលៃ ២,៥ ពាន់លានដុង), ការគាំទ្រទឹកប្រាក់ចំនួន ៥០០ លានដុងសម្រាប់ផ្សារទំនើបលក់ទំនិញមានតំលៃ ០ ដុង នៅទីក្រុងហូជីមិញ (Ho Chi Minh) រថយន្តសង្គ្រោះបន្ទាន់ចំនួន ២ គ្រឿងសម្រាប់មន្ទីរពេទ្យថុងញឹត (មានតំលៃ ៥០០ លានដុង) …ក្រុមហ៊ុន ហ៊ឹងធីញ (Hung Thinh) គ្រុប បានទទួលស្គាល់ជាសហគ្រាសមួយក្នុងចំណោមសហគ្រាសចំនួន ៣០ ដែលបានចូលរួមចំណែកដោយសកម្មក្នុងកំឡុងពេលមានជំងឺរាតត្បាត (យោងតាមទស្សនាវដ្តី Forbes វៀតណាម) ដោយបានរួមដៃគ្នាអនុវត្តបេសកកម្មសហគ្រាសវៀតណាម ដើម្បីចែករំលែកបន្ទុកជាមួយរដ្ឋាភិបាលនិងប្រជាជនទាំងមូលនៅក្នុងការប្រយុទ្ធដ៏ស្វិតស្វាញនេះ។


តាមរយៈកម្មវិធី “ រួមជាមួយយុវជន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩” សហគ្រាសបានបរិច្ចាគដល់មន្ទីរពេទ្យព្យាបាលជំងឺកូវីដ -១៩ អានប៊ិញ (An Binh) (ខណ្ឌទី ៥) រថយន្តសង្គ្រោះបន្ទាន់ចំនួន ១ គ្រឿងនិងប្រព័ន្ធធ្វើតេស្ត Realtime RT-PCR ចំនួន ១ ។ រូបថត៖ ថុងហាយ/ VNP


ទីក្រុងហូជីមិញ (Ho Chi Minh) បានទទួលសម្ភារៈបរិក្ខាពេទ្យ ឧបករណ៍វេជ្ជសាស្ត្រដែលមានតម្លៃជាង ១.៧៣០ ពាន់លានដុងពីសហគ្រាស ដើម្បីបម្រើដល់ការពិនិត្យនិងព្យាបាលជំងឺកូវីដ -១៩ កាត់បន្ថយហានិភ័យនៃការស្លាប់ដែលរួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ រូបថត៖ ផ្តល់ដោយក្រុមហ៊ុន ហ៊ឹងធីញ (Hung Thinh) គ្រុប


សម្ភារៈបរិក្ខារពេទ្យក្នុងកញ្ចប់ជំនួយដែលមានទឹកប្រាក់ចំនួន ៤២ ពាន់លានដុងពីក្រុមហ៊ុន Sea គ្រុបត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនិងមណ្ឌលសុខភាពសម្រាប់ការបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺកូវីដ - ១៩ ។ រូបថត៖ ស្វឹនឃូ/VNA


អង្ករអាអាន (A An) ជាង ១០០ តោនរបស់ក្រុមហ៊ុនតឹនឡុង (Tan Long) គ្រុបប្រគល់ជូនកម្មករដែលជួបការលំបាកជាច្រើន ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត។
រូបថត៖ ថុងហាយ/VNP


 

នៅក្នុងបញ្ជីនៃសហគ្រាសមានទឹកចិត្តទូលំទូលាយកំពូលទាំង ៣០ ក្នុងកំឡុងពេលមានជំងឺរាតត្បាតដែលទស្សនាវដ្តី Forbes វៀតណាមទើបតែបានប្រកាស វិស័យឯកជនកំពុងដើរតួនាទីសំខាន់ក្នុងការគាំទ្រសកម្មភាពទីក្រុងហូជីមិញ (Ho Chi Minh) ប្រឆាំងនឹងការរីករាលដាល។ ក្នុងនោះក្រុមហ៊ុន Vingroup គ្រុបបានបរិច្ចាគថ្នាRemdesivir ចំនួន ៥០០,០០០ ដប ដើម្បីព្យាបាលជំងឺនេះ  ដែលអនុម័តប្រើប្រាស់ដោយ FDA អាមេរិកដែលភាគច្រើនសម្រាប់ព្យាបាលអ្នកជំងឺនៅទីក្រុងហូជីមិញ។ 
 

នៅចុងខែសីហានេះគណៈកម្មាធិការចលនា បានទទួលនិងចែកចាយមូលនិធិបង្ការ​និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅទីក្រុងហូជីមិញ។ ទីក្រុង​ហូជីមិញបានទទួលឧបករណ៍វេជ្ជសាស្ត្រនិងសម្ភារៈបរិក្ខាពេទ្យពីអង្គភាពនិងសហគ្រាសនៅក្នុងតំបន់ដែលមានតម្លៃជាង ១៣០០ ពាន់លានដុង។

នៅទីក្រុងហូជីមិញលោក វ៉ាន់ថាញ់ផាត (Van Thinh Phat) បានប្រគល់ជូនទីក្រុងនូវសម្លៀកបំពាក់ការពារចំនួន ២០ ម៉ឺននិងម៉ាស់ពេទ្យ ក្រុមហ៊ុន Sun គ្រុបបានបរិច្ចាគទឹកប្រាក់ចំនួន ៧០ ពាន់លានដុង ដើម្បីទិញប្រព័ន្ធធ្វើតេស្ត PCR ម៉ាស៊ីនជួយការដកដង្ហើម ផលិតផលជីវសាស្ត្រវេជ្ជសាស្ត្រ ...។

ក្នុងរយៈពេលពីរឆ្នាំចុងកន្លងមកនេះចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ  - ១៩ សហគ្រាសរាប់ពាន់ដែលមានទីតាំងនៅទីក្រុងហូជីមិញបានរួមចំណែក តាមសារថា“ គ្មាននរណាម្នាក់បានទុកចោលនៅខាងក្រោយទេ - យើងទាំងអស់គ្នានឹងឈ្នះ” ។

ឧទាហរណ៍ថ្មីៗ នេះក្រុមហ៊ុន តឹនឡុង (Tan Long) គ្រុប បានចែកអង្ករចំនួន ១១០ តោនដោយមិនគិតថ្លៃដល់គ្រួសារក្រីក្រ។ ដោយមានការរួមចំណែករបស់ពីសហគមន៍សហគ្រាស អាជ្ញាធរហូជីមិញបានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់តម្លាភាពនិងប្រសិទ្ធភាពក្នុងការបរិច្ចាគដើម្បីបំរើការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតឱ្យបានល្អបំផុត៕

អត្ថបទ៖ ថុងហាយ រូបថត៖ ថុង​ហាយ ទីភ្នាក់ងារសារព័ត៌មានវៀតណាមនិងឯកសារ
ប្រែសម្រួលដោយង្វៀន​យ៉ាង


បណ្តាអត្ថបទបានផ្សាយ