• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសទេសចរណ៍ចំនួន៦០%នៅទីក្រុងហូជីមិញធ្វើបើកសកម្មភាពឡើងវិញ

មន្ទីរទេសចរណ៍ទីក្រុងហូជីមិញកំពុងអនុវត្តគោលនយោបាយនានាស្ដីពីការលើកពេលបង់ពន្ធ បង់ប្រាក់ជួលដី គោលនយោបាយកាត់បន្ថយតម្លៃ អគ្គីសនី និងគោលនយោបាយឥណទាន ដើម្បីជួយឧបត្ថម្ភដល់សហគ្រាស។

នាបច្ចុប្បន្នមានប្រមាណ៦០%នៃចំនួនសហគ្រាសទេសចរណ៍ នៅទីក្រុងហូជីមិញបានបើកសកម្មភាពឡើងវិញ ក្រោយរយៈពេលបញ្ឈប់ជា បណ្ដោះអាសន្នដោយសារជំងឺឆ្លង Covid-19។

មន្ទីរទេសចរណ៍ទីក្រុងហូជីមិញកំពុងអនុវត្តគោលនយោបាយនានាស្ដីពីការលើកពេលបង់ពន្ធ បង់ប្រាក់ជួលដី គោលនយោបាយកាត់បន្ថយតម្លៃ អគ្គីសនី និងគោលនយោបាយឥណទាន ដើម្បីជួយឧបត្ថម្ភដល់សហ គ្រាស។ លោកស្រី Nguyen Thi Anh Hoa នាយិការងមន្ទីរទេសចរណ៍ ទីក្រុងបានឲ្យដឹងថា៖

“ដំណាក់កាលនេះគឺចាំបាច់ដើម្បីឲ្យសហគ្រាសរៀបចំរចនាសម្ព័ន្ធ កសាងសម្ព័ន្ធភាពឡើងវិញ ហើយជ្រើសរើសផលិតផលជាឧត្តមភាពរបស់ ខ្លួន ព្រមទាំងរៀបចំរចនាសម្ព័ន្ធធនធានមនុស្ស ទីផ្សារភ្ញៀវទេសចរណ៍ឡើងវិញ ផងដែរ”៕

តាម VOV5- វិទ្យុសម្លេងវៀតណាម 

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top