• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសជាច្រើនបានចាប់ផ្តើមផលិតកម្មនាដើមឆ្នាំថ្មី

ក្រោយពីបុណ្យតេតឆ្នាំឆ្លូវ ត្រីស័ក ២០២១ នោះ នាថ្ងៃទី ១៧ ខែកុម្ភៈ សហគ្រាសជាច្រើនបានចាប់ផ្ដើមប្រតិបត្តិការផលិតកម្ម នាដើមឆ្នាំថ្មី ដើម្បីបម្រើតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញ។

កុងតឺន័រនាំចេញនៅដើមឆ្នាំ


នៅមណ្ឌលឧស្សាហកម្ម Tan Tao ខ័ណ្ឌ Binh Tan កម្មករ និយោជិកនៃក្រុមហ៊ុនភាគហ៊ុនធ្វើអាជីវកម្មជលផល គ្រឿងសមុទ្រ បានចាប់ផ្ដើមផលិតកម្មនាដើមឆ្នាំថ្មី។លោក Truong Tien Dung អគ្គនាយកក្រុមហ៊ុនភាគហ៊ុនធ្វើអាជីវកម្មជលផល គ្រឿងសមុទ្រ Son Gon បានឲ្យដឹងថា៖ នាដើមឆ្នាំថ្មីនេះ ក្រុមហ៊ុនបានចាប់ផ្ដើមផលិតកម្មទំនិញដើម្បីនាំចេញទៅកាន់ទីផ្សារអង់គ្លេស និងកូរ៉េខាងត្បូង។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានកែច្នៃទំនិញមួយចំនួន ដើម្បីបម្រើទីផ្សារក្នុងស្រុកផងដែរ។នាថ្ងៃដដែលក្រុមហ៊ុន Vina T&T ក៏បានចាប់ផ្ដើមផលិតកម្មទំនិញផលិតផលផ្លែឈើនាដើមឆ្នាំថ្មីផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top