14/04/2021 13:04 GMT+7 Email Print Like 0

សហគមន៍អន្តរជាតិជឿជាក់កាន់តែខ្លាំងលើគោលនយោបាយរបស់វៀតណាម

បណ្ឌិត Kambiz Ghawami ប្រធានអង្គការគាំទ្រសាកលវិទ្យាល័យអន្តរជាតិនៃអាល្លឺម៉ង់ (WUS)
 

នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បណ្ឌិត Kambiz Ghawami ប្រធានអង្គការគាំទ្រសាកលវិទ្យាល័យអន្តរជាតិនៃអាល្លឺម៉ង់ (WUS) បានវាយតម្លៃថា វៀតណាមបានបង្ហាញនូវការបន្តពង្រឹងតួនាទីរបស់ខ្លួនបន្ថែមទៀតនៅក្នុងពិភពសាកលភា វូបនីយកម្ម។

កិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យរវាងវៀតណាម និងអាល្លឺម៉ង់ក្នុងក្របខ័ណ្ឌនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយការដែលប្រទេសទាំងពីររួមគ្នាទទួលតួនាទីជាប្រធានប្តូរវេនក្នុងតំបន់ (វៀត ណាមជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងឆ្នាំ ២០២០ និងអាល្លឺម៉ង់គឺជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសហភាពអឺរ៉ុបក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២០) ក៏ដូចជា កំពុងសហការលើគំនិតផ្តួចផ្តើមអន្តរជាតិផ្សេងៗគ្នា (ថ្មីៗនេះ គឺ “ការជំនះលើផលវិបាកបណ្តាលមកពីគ្រាប់មីននិងរក្សាសន្តិភាពប្រកបដោយចីរភាព” នៅពេលដែលវៀតណាមចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ) បានបង្ហាញថា សហគមន៍អន្តរជាតិកាន់តែជឿជាក់ទៅលើគោលនយោបាយរបស់វៀតណាម។

យោងតាមលោកបណ្ឌិតរូបនេះ កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាពគឺជាគោលដៅនៃគោលនយោបាយសេដ្ឋកិច្ចឆ្ពោះទៅអនាគត មិនត្រឹមតែនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងនៅអាល្លឺម៉ង់ទៀតផង។ ក៏តាមលោកបណ្ឌិត Kambiz Ghawami  ក្នុងកំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាតកូវីដ-១៩ សាមគ្គីភាពរបស់ប្រជាជនវៀតណាមដែលរស់នៅអាល្លឺម៉ង់ត្រូវបានបង្ហាញតាមរយៈការរៃអង្គាស និងផ្តល់អាហារឥតគិតថ្លៃដល់កម្លាំងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ឬបរិច្ចាគម៉ាសចំនួន ១០០,០០០ ជាដើម។ សកម្មភាពទាំងអស់នេះបង្ហាញថាទំនាក់ទំនងរវាងអាល្លឺម៉ង់និងវៀតណាមដោយផ្អែកលើការជឿទុកចិត្តខាងនយោបាយនិងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងអាល្លឺម៉ង់និងវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ