• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍ជនវៀតណាមនៅម៉ាឡេស៊ីឆ្ពោះមករកប្រភពដើម

នៅថ្ងៃទី ១៨ ខែមេសា គណៈកម្មាធិការទំនាក់ទំនងជនវៀតណាម និងសមាគមន៍នារីវៀតណាមនៅ ម៉ាឡេស៊ីបានរៀបចំពិធីសែនខួបស្ដេច Hung តាមប្រពៃណីជាតិ។

ពិធីសែនខួបស្ដេច Hung ឆ្នាំ ២០២១ នៅម៉ាឡេស៊ី (រូបថត៖ TTXVN)


នៅចំពោះមុខតុសក្ការបូជាបិតាជាតិស្ដេច Hung នោះ លោកស្រី Tran Thi Chang - អនុប្រធានគណៈទាក់ទង ជន វៀតណាមនៅម៉ាឡេស៊ី និងជាប្រធានសមាគមន៍នារីវៀតណាមនៅ ម៉ាឡេស៊ី បានធ្វើជាម្ចាស់ពិធីសែនខួបស្ដេច Hung ឆ្នាំ ២០២១ នៅម៉ាឡេស៊ី។ នៅក្នុងវេលាដ៏ពិសិដ្ឋ លោកស្រី Tran Thi Chang បានអញ្ជើញអានបទថ្លែងអំណរគុណ និងគុណូបការៈរបស់ដូនតា ដែលមានគុណបំណាច់កសាងប្រទេសជាតិ វាយបណ្ដេញខ្លាំងសត្រូវឈ្លានពាន ការពារមាតុភូមិ។ ចំណែកលោកឯកអគ្គរដ្ឋទូតនិងកម្មាភិបាល បុគ្គលិកស្ថានទូត ស្ថាប័នតំណាងវៀតណាម និងតំណាងអាណិកជននៅប្រទេសសាមីបានអុជធូប ថ្វាយផ្កា តបស្នងសងគុណចំពោះគុណូបការៈរបស់ដូនតាផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម


 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top