09/02/2021 13:44 GMT+7 Email Print Like 0

សហគមន៍ជនវៀតណាមនៅឯបរទេសទទួលអំណរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំឆ្លូវត្រីស័ក ២០២១

លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី រួមទាំងទីម័រខាងកើត ជូនពរឆ្នាំថ្មីប្រពៃណីជូនចំពោះបងប្អូនជនរួមជាតិ (រូបថត៖ VOV)
 

នាថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី បានរៀបចំ«ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវត្រីស័ក ២០២១ សម្រាប់សហគមន៍» តាមប្រព័ន្ធអនឡាញ។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ មានមនុស្សជាង ១២០ នាក់រួមមានបងប្អូនប្រជាជនវៀតណាមច្រើនកុះករដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅ   ទីក្រុងជាច្រើននៃប្រទេសឥណ្ឌូនេស៊ី ទីម័រខាងកើត និងវៀតណាម ព្រមទាំងមន្រ្តីនិងបុគ្គលិកទាំងអស់នៃស្ថាប័នតំណាងរបស់វៀតណាមប្រចាំនៅឥណ្ឌូនេស៊ីផងដែរ។

នាថ្ងៃទី ៧ ខែកុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅប្រទេសអ៊ីតាលី បានរៀបចំពិធីជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅអ៊ីតាលី សាធារណរដ្ឋស៊ីប និងសាធារណរដ្ឋម៉ាល់តា (Malta) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវ ត្រីស័ក ២០២១។ ការប្រជុំនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធអនឡាញ ដោយស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលី។ការជួបជុំគ្នានេះ មានកន្លែងផ្សាយផ្ទាល់តាមអនឡាញចំនួន ១០០ កន្លែងរបស់សហគមន៍ជនវៀត  ណាមដែលកំពុងរស់នៅ ធ្វើការនិងសិក្សានៅប្រទេសអ៊ីតាលី សាធារណរដ្ឋស៊ីពនិងសាធារណរដ្ឋម៉ាល់តា។

ទន្ទឹមនឹងនេះដែរ នាថ្ងៃទី១៧ ខែកុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅអូស្រ្តាលី បានរៀបចំពិធីបុណ្យតេតឆ្នាំឆ្លូវ ត្រីស័ក ២០២១ សម្រាប់សហគមន៍» ដោយមានការចូលរួមពីប្រជាជនវៀតណាម មិត្តភក្តិអូស្ត្រាលី និងមិត្តភក្តិអន្តរជាតិជាច្រើនផងដែរ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី លោក Nguyen Tat Thanh បានថ្លែងតាមប្រព័ន្ធវីដេអូថា លោកមានជំនឿទុកចិត្តចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ នឹងបន្តអភិវឌ្ឍន៍ឲ្យកាន់តែស៊ីជម្រៅពីមួយថ្ងទៅមួយថ្ងៃ ដោយសារអាស្រ័យទៅលើសេចក្តីសម្រេចចិត្តសំខាន់ៗ ដែលទើបត្រូវបាន       អនុម័តនៅក្នុងមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនីស្តវៀតណាម។

មុននេះ នាថ្ងៃទី ៦ ខែកុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅតង់ហ្សានី បានបើកពិធីជួបជុំគ្នាដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវត្រីស័ក ២០២១ ដោយមានការចូលរួមពីសហគមន៍ជនវៀតណាម អង្គភាពអាជីវកម្មនៅឯប្រទេសម្ចាស់ផ្ទះ និងមន្ត្រីនិងបុគ្គលិកទាំងអស់នៅក្នុងស្ថានទូតនេះផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ