14/04/2019 09:42 GMT+7 Email Print Like 0

សមាគមនិស្សិតកម្ពុជានៅវៀតណាមរៀបចំពិធីជប់លៀងអបអរសារទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០១៩


 សមាគមនិស្សិតកម្ពុជានៅវៀតណាមរៀបចំពិធីជប់លៀងអបអរសារទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០១៩
 

 នាយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ​២០១៩ នៅឯអន្តេវាសិកដ្ឋាន A3 ផ្លូវ Ta Quang Buu ទីក្រុងហាណូយ បាន​ប្រព្រឹត្ត​ទៅពិធី​ជប់លៀងអបអរសារទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ២០១៩ ដែលរៀបចំឡើង​ដោយ​សមាគម​និស្សិត​កម្ពុជា​នៅ​វៀត​ណាម។

អញ្ជើញ​ចូលរួមពិធីនេះ មានវត្តមានរបស់ លោក ប្រាក់ ងួនហុង ឯកអគ្គរាជ​ទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​កម្ពុជា​ប្រចាំនៅ​វៀតណាម លោក Vu Mao ប្រធានសមាគមមិត្តភាពវៀតណាម​ - កម្ពុជា រួមទាំងតំ​ណាង​មក​ពីអង្គភា​ព​ស្ថាប័នវៀតណាមនានា លោកគ្រូអ្នកគ្រូនិងនិស្សិតជាង ២០០ នាក់ដែលកំពុ​ង​សិក្សា​នៅទី​ក្រុង​ហាណូយ​ផងដែរ។ អញ្ជើញថ្លែងមតិនៅឯពិធីនេះ លោក ប្រាក់ងួនហុង និងលោក Vu Mao បានថ្លែង​អំណរគុណ​ចំពោះ​ការ​ទទួលបដិសណ្ឋារកិច្ច​យ៉ាងកក់​ក្តៅរបស់​សមាគម​និស្សិតកម្ពុជា​នៅវៀតណា​មនិង​មជ្ឈ​មណ្ឌល​និស្សិត​អន្តរជាតិ ​ព្រមទាំងវាយតម្លៃខ្ពស់ចំពោះ​កិច្ចខិត​ខំប្រឹង​ប្រែង​ក្នុងការ​សិក្សារបស់​បងប្អូន​និស្សិ​តក្នុង​រយៈ​ពេល​កន្លង​មក។ ពិធីនេះបានចាត់ទុកជាឱកាសមួយដើម្បីឧទ្ទសនាម​អំពីរូបភាព ប្រទេសជាតិ ​វប្បធម៌ និង​ប្រជា​ជន​កម្ពុជាដល់មិត្តអ​ន្តរជាតិ ហើយនេះក៏​ជាសកម្មភាព​សំដៅ​ពង្រឹង​និង​បង្រីក​នូវ​​សាមគ្គីភាព មិត្តភាព​ប្រពៃណី​ កិច្ចស​ហប្រតិបត្តិការរវាងប្រទេសវៀតណាមនិងក​ម្ពុជាផងដែរ។​ ចូលរួមក្នុងពិធីនេះ មិត្ត ស៊ីមរ៉ា​វី ជានិស្សិត​ខ្មែរម្នាក់ដែលកំពុង​សិក្សានៅ​សាកលវិទ្យាល័យ​សំណង​ហាណូយ​បានចែក​រំលែកថា។៕

  តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ