31/03/2019 10:58 GMT+7 Email Print Like 0

សមាគមខ្មែរ - វៀតណាមប្រចាំនៅកម្ពុជាបូកសរុបសកម្មភាពឆ្នាំ ២០១៨ និង ទិសដៅសំរាប់ឆ្នាំ២០១៩


 ទិដ្ឋាភាពនៃកិច្ចប្រជុំបូកសរុបសកម្មភាពឆ្នាំ ២០១៨ និង  ទិសដៅសំរាប់ឆ្នាំ២០១៩ របស់សមាគមខ្មែរ - វៀតណាម 
 

 នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ សមាគមខ្មែរ - វៀតណាមប្រចាំនៅកម្ពុជា បាន​រៀបចំ​កិច្ច​ប្រជុំ​បូកស​រុបការ​ងារនាឆ្នាំ ២០១៨ និងពិភាក្សាពីទិសដៅនៃស​កម្មភាពនៅឆ្នាំ ​២០១៩​ ។

អញ្ជើញ​ថ្លែងនៅក្នុងកិច្ចប្រជុំនេះ អគ្គរដ្ឋទូតស្ថានទូតវៀតណាមប្រចាំនៅ  កម្ពុជា លោក Lai Xuan Chien បាន​វាយ​​តម្លៃ​ថា​នេះគឺជាកិច្ចពិភាក្សាមួយដែលមានលក្ខណៈប្រ​ជាធិបតេយ្យគួរឲ្យកោតសរសើ​រ ដោយ​មាន​ការ​ឆ្លើយ​តប​យ៉ាង​ស្មោះត្រង់របស់ប្រធានសមាគម ព្រ​មទាំងមាន​មតិយោបល់​ល្អដើម្បី​រួមវិភាគ​ទាន​ក្នុង​ការបូក​សរុប​សកម្មភាព​ផងដែ​រ​។ លោក Lai Xuan Chie​n បានឲ្យដឹង​ថាការដែល​កម្ពុជាផ្តល់​សច្ចាប័ន​លើលក្ខន្តិកៈ​និង​ស្លាក​សញ្ញា​សមាគម​​គឺជាសមិទ្ធិផលយ៉ាងធំធេ​ងមួយ។ កិច្ចការអភិវឌ្ឍធ​នធានម​នុស្ស វប្បធម៌​និង​អប់​រំរបស់​សមាគម​មាន​ការរីកចម្រើនជាច្រើ​ន ជាពិសេស​គឺជាការ​ស្នើសុំ​អាហា​រូបករណ៍​សម្រាប់​កូន​ចៅ​របស់​បងប្អូន​អាណិកជន​វៀត​ណាម បានត្រឡប់មកសិក្សានៅវៀត​ណាម។ នៅចុងបញ្ចប់នៃកិច្ចប្រ​ជុំ​នេះ គណៈ​កម្មាធិការ​ប្រតិបត្តិ​នៃសមាគម​ខ្មែរ - វៀតណាមប្រចាំនៅកម្ពុជា បានចេញ​សេចក្តីសម្រេចចិ​ត្តមួយ ដើម្បីទទួល​យកមតិ​យោបល់​និង​អនុម័តលើ​របាយការណ៍ស្តីពីបូកសរុបការងារ​របស់សមាគមក្នុង​ឆ្នាំ ២០១៨ និង​ទិសដៅ​នៃ​សកម្មភាព​នៅឆ្នាំ ២០១៩ ផង​ដែរ៕ ​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ