16/02/2020 16:01 GMT+7 Email Print Like 0

សភាជាន់ទាបសាធារណរដ្ឋឆែកអនុម័តលើកិច្ចព្រមព្រៀងការពារវិនិយោគ វៀតណាម - សហភាពអឺរ៉ុប

សភាជាន់ទាបនៃសាធារណរដ្ឋឆែក នាថ្ងៃទី ១៣ ខែកុម្ភៈ បានអនុម័តគាំទ្រនូវកិច្ចព្រមព្រៀងអន្តរជាតិមួយចំនួន ក្នុងនោះមានកិច្ចព្រមព្រៀងការពារវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA)។
 

សភាជាន់ទាបសាធារណរដ្ឋឆែកអនុម័តលើកិច្ចព្រមព្រៀងការពារវិនិយោគ វៀតណាម - សហភាពអឺរ៉ុប


កាលពីចុងខែមករា ព្រឹទ្ធសភាឆែក បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះរួចជាស្រេចហើយ។ កាយវិការនេះបានកើតឡើងនៅក្នុងបរិបទ ដែលមតិសាធារណៈរបស់ឆែកមានការឆ្លើយតបជាវិជ្ជមានបន្ទាប់ពីសភាអឺរ៉ុប (EP) នាថ្ងៃទី ១២ ខែកុម្ភៈ បានឆ្លងកាត់ជាផ្លូវការនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរុប (EVFTA) និងកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - អឺរ៉ុប (EVIPA)។

សមាជិកសភាអឺរ៉ុបប្រចាំនៅឆែក និងជាអនុប្រធាន EP លោក Dita Charanzová បានចាត់ទុកថា គណៈ កម្មការអឺរ៉ុប (EC) បានចរចាដោយជោគជ័យនូវកិច្ចព្រមព្រៀងដ៏មានគុណភាព រួមចំណែកបង្កើតទីផ្សារថ្មីសម្រាប់ក្រុមហ៊ុននានារបស់ឆែកផងដែរ។ ម្យ៉ាងវិញទៀត កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏មានសារៈសំខាន់ជាមួយ វៀតណាមនេះ នឹងជាទីផ្សារនាំចេញអំណោយផលសម្រាប់ឆែកជាពុំខាន។ យោងតាមលោកអនុប្រធាន EP ថា វៀតណាមគឺជាដៃគូពាណិជ្ជកម្មប្រពៃណីរបស់ឆែកនិងសម្រាប់ក្រុមហ៊ុននានារបស់ឆែកទៀតផង។ ចំណែកឯជំនាញការឆែកបានវាយតម្លៃថា EVFTA នឹងនាំមកឱកាសដ៏ធំមួយ ដើម្បីវៀតណាមនិងឆែកបើកទូលាយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ