សប្ដាហ៍ទំនិញវៀតណាមនៅបារាំងប្រព្រឹត្តទៅប្រកបដោយជោគជ័យ
សប្ដាហ៍ទំនិញវៀតណាមបានប្រព្រឹត្តទៅនៅទីក្រុង Lyon (ប្រទេសបារាំង)។ ព្រឹត្តិការណ៍នេះបានទាក់ទាញអង្គភាពអាជីវកម្មបារាំងចំនួន ១០០ និងអង្គភាពអាជីវកម្មវៀតណាមចំនួន២០។ ក៏ក្នុងឱកាសនេះដែរ ក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាមបានរួមសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅបារាំងនិងសភាពាណិជ្ជកម្ម ឧស្សាហកម្ម តំបន់ Rhone Alpes រៀបចំសិក្ខាសាល៖ វៀតណាម-ខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំងក្លា ដើម្បីជួយឧបត្ថម្ភអង្គភាពអាជីវកម្មក្តាប់ជាបឱកាសបន្ទាប់ពីពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU ( EVFTA) បានចុះហត្ថលេខាជាផ្លូវការ។ អនុរដ្ឋមន្ត្រី ក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម លោកស្រី Ho Thi Kim Thoa បានអោយដឹងថា៖
” EVFTA នឹងបន្តជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមនិង EU ជួយបើកទូលាយទីផ្សារសំរាប់មុខទំនិញនាំចេញ ជាពិសេសគឺផលិតផលដែលភាគីទាំងពីរមានឧត្តមភាព។ ពេលដែលកិច្ចព្រមព្រៀងបានអនុវត្ត មុខទំនិញនាំចេញសំខាន់របស់ EU និងមុខទំនិញមួយចំនួនរបស់វៀតណាម ដូចជា៖កសិផល ស្បែកជើង តម្បាញកាត់ដេរ ជលផលនឹងទទួលបានអាទិភាពមួយចំនួន នៅពេលជ្រៀតចូលទីផ្សារភាគីឯទៀត។ ដោយមានខឿនសេដ្ឋកិច្ចសកម្ម និងទីផ្សារមានចំនួនប្រជាជនជាង ៩០ លាននាក់ អាចអះអាងបានថា៖ សក្ដានុភាពដើម្បីអង្គភាពអាជីវកម្មបារាំងបន្តអភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ច - ពាណិជ្ជកម្មជាមួយវៀតណាមគឺច្បាស់លាស់ណាស់៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម