ព័ត៌មាន

សប្ដាហ៍ទំនិញវៀតណាមនៅបារាំងប្រព្រឹត្តទៅប្រកបដោយជោគជ័យ


សប្ដាហ៍ទំនិញវៀតណាមនៅបារាំងប្រព្រឹត្តទៅប្រកបដោយជោគជ័យ

សប្ដាហ៍ទំនិញវៀតណាមបានប្រព្រឹត្តទៅនៅទីក្រុង Lyon (ប្រទេស​បារាំង)។ ព្រឹត្តិការណ៍នេះបានទាក់ទាញអង្គភាពអាជីវកម្មបារាំងចំនួន ១០០ ​និងអង្គភាពអាជីវកម្មវៀតណាមចំនួន២០។ ក៏ក្នុងឱកាសនេះដែរ ក្រសួង​ឧស្សាហ ពាណិជ្ជកម្មវៀតណាមបានរួមសហការជាមួយស្ថានទូតវៀតណាម​ប្រចាំនៅបារាំងនិងសភាពាណិជ្ជកម្ម​ ឧស្សាហកម្ម តំបន់ Rhone Alpes រៀបចំ​សិក្ខាសាល៖ វៀតណាម-ខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំងក្លា ​ដើម្បី​ជួយ​ឧបត្ថម្ភ​អង្គភាពអាជីវកម្មក្តាប់ជាបឱកាសបន្ទាប់ពីពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU ( EVFTA) បានចុះហត្ថលេខាជាផ្លូវការ។ អនុរដ្ឋមន្ត្រី ​ក្រសួង​ឧស្សាហ​​ ពាណិជ្ជកម្មវៀតណាម លោកស្រី Ho Thi Kim Thoa បានអោយដឹងថា៖
 

 ” EVFTA នឹងបន្តជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមនិង EU ជួយបើកទូលាយទីផ្សារសំរាប់មុខទំនិញនាំចេញ ជាពិសេសគឺផលិតផលដែលភាគីទាំងពីរមានឧត្តមភាព។ ពេលដែលកិច្ចព្រមព្រៀងបានអនុវត្ត មុខទំនិញនាំចេញសំខាន់របស់ EU និងមុខទំនិញមួយចំនួនរបស់វៀតណាម ដូចជា៖​កសិផល ស្បែកជើង តម្បាញកាត់​ដេរ ជលផលនឹងទទួលបានអាទិភាពមួយ​ចំនួន នៅពេលជ្រៀតចូលទីផ្សារភាគីឯទៀត។ ដោយមានខឿនសេដ្ឋកិច្ចសកម្ម និងទីផ្សារ​មានចំនួនប្រជាជនជាង ៩០ លាននាក់ អាចអះអាងបានថា៖ សក្ដានុភាពដើម្បីអង្គភាពអាជីវកម្មបារាំងបន្តអភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ច - ពាណិជ្ជកម្មជាមួយ​វៀតណាម​គឺច្បាស់លាស់ណាស់​៕”​


តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top