នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Tan Dung និងប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan នៅសន្និសីទនេះ (រូបថត៖VGP)
នាព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៥ នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Tan Dung និងប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានអញ្ជើញជាសហអធិបតី សន្និសីទវាយតំលៃលទ្ធផលបំពេញការងារ ក្នុងឆ្នាំ២០១៥និងឯកភាពលើភារកិច្ច សំខាន់ៗក្នុងឆ្នាំ២០១៦រវាងរដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ។ តាមការវាយតំលៃនៃសន្និសីទនេះថា នាឆ្នាំកន្លងទៅ រដ្ឋាភិបាលនិងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ បានសហការច្បាមជាប់ស្ថានការណ៍ ផ្លាស់ប្ដូរថ្មី ការងារផ្សព្វផ្សាយ និងឃោសនាតាមទិសជាក់ស្ដែង ជាពិសេសក្នុងការអនុវត្តន៍ គោលជំហរគោនយោបាយរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម គ្រប់គ្រងនិងការពារអធិបតេយ្យភាពដែនដី សន្តិសុខព្រំដែននិងការពារអធិបតេយ្យភាពកោះសមុទ្រ រួមចំណែកពង្រឹង បើកទូលាយនិងបង្កើនផែនមហាសាម គ្គីជាតិទាំងមូល។ នាយករដ្ឋមន្រ្តី លោក Nguyen Tan Dung បានលើកច្បាស់ថា៖ “រណសិរ្សមាតុភូមិបានពង្រីកសិទ្ធិធ្វើម្ចាស់របស់ប្រជាជន តាមរយៈរណសិរ្សនោះគឺឃ្លាំមើលរដ្ឋ ឃ្លាំមើលការអនុវត្តន៍គោលជំហរ គោលនយោបាយរបស់បក្ស រដ្ឋឃ្លាំមើលការអនុវត្តន៍រដ្ឋធម្មនុញ្ញ ការពារសិទ្ធិមនុស្ស និងសិទ្ធិប្រជាពលរដ្ឋ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម