• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទតាមអនឡាញ់ថ្នាក់មន្រ្តីជាន់ខ្ពស់អាស៊ាន - អាមេរិកស្តីពីស្ថានភាពសុខាភិបាលសាធារណៈបន្ទាន់


 អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធាន SOM អាស៊ាន-វៀតណាម (រូបថត៖ baoquocte.vn)
 

នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ សន្និសីទថ្នាក់មន្រ្តីជាន់ខ្ពស់អាស៊ាន - អាមេរិក​បាន​ប្រព្រឹត្ត​ទៅដើម្បី​ជំរុញ​ការ​សម្រប​ស្រួល និ​ងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអាស៊ា​នក្នុងការទប់ស្កាត់នឹង​ជំងឺ​រាតត្បាត Covid-19 ។
 
សន្និសីទ​នេះត្រូវបានរៀបចំឡើងក្រោមសហអធិបតីភាពរបស់អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធាន SOM អាស៊ាន-វៀតណាម និងលោក David Stilwell ឧបការីរដ្ឋមន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ទទួល​ទន្ទុកបញ្ហាអាស៊ីបូព៌ា-ប៉ាស៊ីហ្វិក ។
 
ក្នុងសន្និសីទនេះ​ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានសង្កត់ធ្ងន់​ថាគំនិត​ផ្តួច​ផ្តើម​និង​កិច្ច​ខិត​ខំប្រឹង​ប្រែង​ដោយភាពម្ចាស់ការនិងទាន់ពេលវេលារបស់អាស៊ានក្នុងការទប់ទល់នឹងជំងឺឆ្លង COVID-19 នៅពេល​ដែល​ចាប់​ផ្តើម​ផ្ទុះឡើង​ ទទួលបានលទ្ធផលជាបឋ​មផងដែរ​។ លោក Nguyen Quoc D​ung បានអះ​អាង​ថាដោយ​មាន​វិធាន​ការយ៉ាងម៉ឺងម៉ាត់និងមានប្រសិទ្ធភាពរបស់រដ្ឋាភិបាលនោះ ស្ថានភាពជំងឺ​ឆ្លង​នេះ​នៅ​វៀត​ណាម​នាបច្ចុប្បន្ន​នឹងត្រូវបានគ្រប់គ្រងយ៉ាងល្អប្រសើរផងដែរ។ ទន្ទឹមនឹងនេះដែរ លោកអនុរដ្ឋមន្រ្តីក៏​បាន​លើក​សំណើរ​​អំពីការ​តំរង់ទិសសហប្រតិបត្តិការរវាងអាស៊ាននិងអាមេរិក ក្នុងការគ្រប់​គ្រ​ងនិងទប់ស្កាត់ជម្ងឺ ក៏ដូច​ជាទល់​​​ទល់​នឹង​រាល់ផលប៉ះពាល់អវិជ្ជមា​នលើវិស័​យសេដ្ឋកិច្ច-សង្គមដើម្បី​ធានាស្ថិរភាព​នៃជីវភាព​រស់​នៅ​របស់​ប្រជាជន​ផងដែរ។
 
ក្នុង​ពេលនោះ បណ្តាប្រទេសសមាជិក អាស៊ាននិងសហរដ្ឋអាមេរិក បានសន្យា​បង្កើន​កិច្ច​សហប្រតិ​បត្តិការ​យ៉ាង​ជិត​ស្និទ្ធ និងសម្របសម្រួលគ្នាក្នុងការទប់ទល់នឹងជម្ងឺរាតត្បាត Covid-19 ប្រកបដោយប្រសិទ្ធភាព ដើម្បីការពារ​សុវត្ថិភាព និងសុខភាពសម្រាប់ប្រជាជនផងដែរ។ ម្យ៉ាង​វិញទៀត អាស៊ាននិង​សហរដ្ឋអាមេរិក​ក៏បាន​អះអាងថា​នឹងសម្របសម្រួលយ៉ាងសកម្មក្នុងការចាត់វិធានការនានា ដើម្បីកាត់បន្ថយយ៉ាងច្រើន​បំផុត នូវផល​ប៉ះពាល់ដល់សេដ្ឋកិច្ច-សង្គមដោយជម្ងឺ ​COVID-19 ផងដែរ៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top