06/12/2019 11:05 GMT+7 Email Print Like 0

សន្និសីទច្បាប់លើកទី ២ នៃខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជា


 សន្និសីទច្បាប់លើកទី ២ នៃខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជា (រូបថត៖ vov.vn)
 

សន្និសីទ​​ច្បាប់លើកទី ២ នៃខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជា ត្រូវបានប្រារព្វឡើងនាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ នៅ​ទីក្រុង​សៀមរាបប្រទេសកម្ពុជាដោយក្រសួងយុត្តិធម៌វៀតណាមនិងកម្ពុជា។
 
ក្នុងរយៈ​ពេល ២ ឆ្នាំកន្លងមក ក្រសួងយុត្តិធម៌និងមូលដ្ឋាននៅតាមតំបន់ជាប់     ព្រំ​ដែន​នៃប្រ​ទេស​វៀត​ណាម​ -​ កម្ពុជាខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការដឹកនាំនិងរៀបចំការអនុវត្តផ្សព្វផ្សាយនិងអប់រំច្បាប់ ក៏ដូច​ជា​ជួយ​គាំទ្រខាងយុត្តិធម៌និងផ្សះផ្សារនៅមូលដ្ឋានសំរាប់ប្រជាជននៅតាមតំបន់ព្រំដែនផងដែរ។
 
ភាគីទាំង​ពីរបានឯកភាពគ្នាជម្រុញបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងក្រសួងនិងស្ថាប័នយុត្តិធម៌ នៃ​ប្រទេ​សទាំងពីរ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នច្បាប់​និងយុត្តិធម៌​នៃខេត្តដែល​ជាប់​ព្រំដែន​ឲ្យបាន​ជាក់​ស្តែង​និង មា​នប្រ​​សិទ្ធិភាព​ដើម្បីរួមចំណែកយ៉ាងសក​ម្មដល់សមិទ្ធិផល អនុវត្តភារ​កិច្ច​ខាង​នយោបាយ​របស់ក្រសួង​ និងស្ថាប័នយុត្តិធម៌នៃប្រទេសទាំងពីរ។ នៅចុង​បញ្ចប់​នៃ​សន្និសីទ​នេះ ​ភាគីទាំងពីរ​បានចុះ​ហត្ថលេខាលើកម្មវិធីសហប្រតិបត្តិកា​រសម្រាប់​ឆ្នាំ ២០២០-២០២១ ​ផងដែរ ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ