សន្និសីទច្បាប់លើកទី ២ នៃខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជា (រូបថត៖ vov.vn)
សន្និសីទច្បាប់លើកទី ២ នៃខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជា ត្រូវបានប្រារព្វឡើងនាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងសៀមរាបប្រទេសកម្ពុជាដោយក្រសួងយុត្តិធម៌វៀតណាមនិងកម្ពុជា។
ក្នុងរយៈពេល ២ ឆ្នាំកន្លងមក ក្រសួងយុត្តិធម៌និងមូលដ្ឋាននៅតាមតំបន់ជាប់ ព្រំដែននៃប្រទេសវៀតណាម - កម្ពុជាខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការដឹកនាំនិងរៀបចំការអនុវត្តផ្សព្វផ្សាយនិងអប់រំច្បាប់ ក៏ដូចជាជួយគាំទ្រខាងយុត្តិធម៌និងផ្សះផ្សារនៅមូលដ្ឋានសំរាប់ប្រជាជននៅតាមតំបន់ព្រំដែនផងដែរ។
ភាគីទាំងពីរបានឯកភាពគ្នាជម្រុញបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងក្រសួងនិងស្ថាប័នយុត្តិធម៌ នៃប្រទេសទាំងពីរ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នច្បាប់និងយុត្តិធម៌នៃខេត្តដែលជាប់ព្រំដែនឲ្យបានជាក់ស្តែងនិង មានប្រសិទ្ធិភាពដើម្បីរួមចំណែកយ៉ាងសកម្មដល់សមិទ្ធិផល អនុវត្តភារកិច្ចខាងនយោបាយរបស់ក្រសួង និងស្ថាប័នយុត្តិធម៌នៃប្រទេសទាំងពីរ។ នៅចុងបញ្ចប់នៃសន្និសីទនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២០-២០២១ ផងដែរ ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម