18/05/2019 11:05 GMT+7 Email Print Like 0

សន្និបាតលើកទី១០គណៈកម្មាធិការ​មជ្ឈឹម​បក្សកុម្មុយនិស្ត​វៀត​ណាម ពិភាក្សាអំពី​ពង្រាង​ឯកសារដាក់​ជូន​មហាសន្និបាត​បក្សលើកទី​១៣​

 មុននោះ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០១៩ អញ្ជើញថ្លែង បើកសន្និបាតលើកទី១០ គណៈ​កម្មាធិការ​មជ្ឈឹម​បក្ស​នីតិកាល​ទី១២ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា រាល់​ឯកសារ​​ដាក់​ជូនមហាសន្និ បាតលើកទី១៣គឺសំខាន់ណាស់ ដែលក្នុងនោះមជ្ឈមណ្ឌលគឺជារបាយការណ៍ នយោបាយ​។ 
 
នាព្រឹក​ថ្ងៃទី១៧ ខែឧសភា គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀត ណាមបាន​ពិភាក្សា​អំពី​របាយ​ការណ៍​បូក​សរុប​ការអនុវត្តសារាចរណ៍របស់ការិ យាល័យនយោបាយនីតិកាលទី១១ស្ដីពីមហា សន្និបាតបក្ស​ភាគ​គ្រប់​ជាន់​ថ្នាក់​ឆ្ពោះទៅមហាសន្និបាតបក្សទូទាំងប្រទេ​សលើកទី១២ និងពង្រាងសារាចរណ៍​ របស់ការិ​យាល័យ​នយោបា​យនី​តិកាលទី១២ស្ដីពីមហាសន្និបាតបក្សភា​គគ្រប់ ជាន់ថ្នា​ក់ឆ្ពោះ​ទៅ​មហា​សន្និបាត​បក្ស​ទូទាំង​ប្រទេស​លើក​ទី១៣។
 
 មុននោះ នាព្រឹកថ្ងៃទី១៦ ខែឧសភា អញ្ជើញថ្លែងបើកសន្និបាតលើកទី១០ គណៈកម្មាធិការ​មជ្ឈឹម​បក្ស​នីតិកាល​ទី​១២ អគ្គលេខាបក្ស ប្រធានរ​ដ្ឋវៀតណា​ម លោក Nguyen Phu​ Trong បានសង្កត់ធ្ងន់ថា​ រាល់​ឯកសារ​ដាក់​ជូន​មហាសន្និ បាតលើកទី១៣គឺសំខាន់ណាស់​ ដែលក្នុងនោះមជ្ឈមណ្ឌលគឺជារបាយការណ៍ នយោ​បាយ​។ ត្រូវ​តែមាន​ទស្សនៈវិស័យយុទ្ធសាស្ត្រឆ្ងាយ​ជាង ដោយក្រឡែក ​មើលឡើង​វិញ​នូវអតីត​កាល​ហើយ​ឆ្ពោះទៅ​រក​អនាគត​។
 
ដោយ​វាយតម្លៃខ្ពស់ចំពោះសុន្ទរកថាពោលខាងលើរបស់លោកអគ្គលេខា បក្ស ប្រធានរដ្ឋវៀតណាម ឧត្តម​សេនីយ៍​ទោ ​Khuat Duy Tien អតីតមេបញ្ជាការ កងពលលេខ៣ បានចាត់ទុកថា៖
 
 “អ្វីៗដែល​លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានលើកឡើងនៅសន្និបាតលើក នេះគឺយើង​ខ្ញុំគាំ​ទ្រយ៉ាង​ខ្លាំង​ណាស់​ ហើយមាន​ក្ដីសង្ឃឹមជាច្រើនចំពោះមហា ​សន្និបាតលើកទី១​៣។ ប្រសិន​បើបក្ស​កាន់តែ​ប្រសើរ​ឡើង​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ នោះ គឺជំនឿទុកចិត្តរបស់ប្រជាជន​ចំពោះបក្សក៏កាន់តែកើនឡើ​ង ហើ​យ​កិត្យា នុភាព​របស់​បក្សក៏​ត្រូវបានលើក​កំពស់ថែមទៀតផ​ងដែ​រ”​។
 
ចំណែកឯលោក Vu Mao អតីតប្រធានខុទ្ទកាល័យរដ្ឋសភាបានសង្កត់ ធ្ងន់ថា បញ្ហា​សំខាន់​គឺការ​ស្រាវ​ជ្រាវ​ឯកសា​​រ​ដាក់​ជូនមហាសន្និបាតបក្សលើក ទី១៣ ដើម្បីផ្លាស់ប្ដូរថ្មីប្រព័ន្ធនយោបាយរបស់ប្រទេសជាតិ។ ក្នុងនោះ ផ្លាស់ប្ដូរ ថ្មីប​ក្ស ​ផ្លាស់ប្ដូរថ្មីសកម្មភាពនៃរដ្ឋសភា រដ្ឋាភិបាល ក៏ដូ​ចជាអង្គការមហាជនផង ដែរ។ ​លោក ​Vu Mao​ បាន​លើក​ច្បាស់​ថា៖
 
 “ខ្ញុំយកចិត្តទុកដាក់​យ៉ាងខ្លាំងដល់ខ្លឹមសារដែលលោកអគ្គលេខាបក្ស និយាយអំពីការត្រៀម​រៀបចំ​អោយ​ឯកសារ​ដាក់​ជូនមហាសន្និបាតលើកទី១៣។ នេះជាបញ្ហា​សំខាន់ណាស់ ដែលត្រូវការសិ​ក្សាស្រាវជ្រាវ​យ៉ាង​ហ្មត់​ចត់​ដើម្បី ​សម្រេចបាននូវឯកសារដោយគុណភាពខ្ព​ស់ដាក់ជូនមហាសន្និបាត ហើ​យប្រែ​ ក្លាយទៅ​ជាសេចក្ដី​សម្រេចចិ​ត្តនៃមហា​សន្និបាត ដើម្បីដាក់អោយដំណើរការក្នុង ជីវភាព​រស់នៅ។ ក្នុងនោះ ខ្ញុំ​គិតថាបញ្ហា​គួរអោយ​យកចិត្ត​ទុកដាក់គឺការពិចារណា បំពេញប​ន្ថែមនូវគោលមាគ៌ា គោល​នយោបា​យ និងកម្ម​វិធី​នយោបា​យ​របស់ បក្សអោយបានសមស្របនឹង​ស្ថានភាព​ថ្មី”៕​ ​

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ