ព័ត៌មាន
សន្និបាតលើកទី ៤ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២បានបិទបញ្ចប់ប្រកដោយជោគជ័យ
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងពិធីបិទបញ្ចប់សន្និបាតលើកទី៤
គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២
សន្និបាតលើកទី ៤ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី ១២ បានបិទបញ្ចប់ប្រកបដោយជោគជ័យនាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ បន្ទាប់ពីរយៈពេល ៦ ថ្ងៃធ្វើការនិងសម្រេចជាស្ថាពរនូវកម្មវិធីដែលបានដាក់ចេញ។ ថ្លែងមតិក្នុងពិធីបិទស្តីពីស្ថានភាពសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ អគ្គលេខាបក្ស លោក Nguyen Phu Trong បានឲ្យដឹងថា៖ ក្នុងឆ្នាំ ២០១៧ ខាងមុខ វៀតណាម បន្តផ្តោតសំខាន់លើការងារធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជម្រុញកំណើន កែលំអរ ជីវភាពរស់នៅជូនប្រជាជននិងធានាសន្តិសុខសង្គម។ លោកអគ្គលេខាអញ្ជើញផ្តល់ អនុសាសន៍ថា៖
“ត្រូវយល់ឲ្យច្បាស់ថា រូបសណ្ឋានកំណើនដែលវៀតណាមកំពុងធ្វើការផ្លាស់ប្តូរថ្មីនិងកសាងនោះ ជារូបសណ្ឋាន ដែលផ្អែកកាន់តែច្រើនទៅលើផលិតភាពការងារ គុណភាព និងកម្លាំងប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ច។ ទន្ទឹមជាមួយគ្នានោះត្រូវប្រមូលផ្តុំ បែងចែកនិងប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាពប្រភពកម្លាំងតាមយន្តការទីផ្សារ។ ជាពិសេស ពង្រីកស្មារតីស្នេហាជាតិ មោទនភាពជាតិ សមត្ថភាព ទេពកោសល្យនិងការច្នៃប្រឌិតរបស់មនុស្សលើទូទាំងប្រទេស។ បង្កើតឱកាសសម្រាប់ប្រជាជនគ្រប់រូប ចូលរួមនិងទទួលអត្ថប្រយោជន៍ពីកកំណើនសេដ្ឋកិច្ចនេះនិងអនុវត្តនូវវឌ្ឍនភាព យុត្តិធម៌សង្គម ធានាសន្តិសុខការពារជាតិនិងរក្សាបរិស្ថានអេកូឡូស៊ី”។
ស្តីពីការអនុវត្តដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ច លោកអគ្គលេខាបានលើកច្បាស់ថា វៀតណាមប្តេជ្ញារក្សាគោលដៅធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ដើម្បីផលប្រយោជន៍ជាតិ រក្សាស្ថិរភាពនយោបាយ-សង្គមដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ អគ្គលេខាបក្ស លោក Nguyen Phu Trong ក៏បានសង្កត់ធ្ងន់ថា៖
“មជ្ឈឹមបានសង្កត់ធ្ងន់ជាពិសេសថា ចង់ឲ្យសេចក្តីសម្រេចចិត្តនេះឈានចូលជីរភាពរស់នៅប្រចាំថ្ងៃនិងបង្កើតឡើងបម្រែបម្រួលច្បាស់លាស់ គឺទាមទារឲ្យប្រព័ន្ធនយោបាយទាំងមូលចូលរួមអនុវត្តសកម្មភាព។អង្គការបក្សនីមួយៗ កម្មាភិបាល បក្ខជនម្នាក់ៗ ហើយមុនបង្អស់គឺថ្នាក់ដឹកនាំត្រូវមានមនសិការយ៉ាងជ្រាលជ្រៅអំពីភារកិច្ចរបស់ខ្លួននិងមានការទទួលខុសត្រូវចំពោះមុខប្រជាជន ចំពោះមុខបក្ស”។
លោកអគ្គលេខាបក្សបានលើកច្បាស់ថា រៀបចំអនុវត្តយ៉ាងល្អរាល់សេចក្តីសម្រេចនិងការសន្និដ្ឋានរបស់មជ្ឈឹមនៅក្នុងសន្និបាតលើកនេះ គឺរួមចំណែកសំខាន់ក្នុងការនាំសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្សលើកទី ១២ ឈានចូលជីវភាពរស់នៅ រក្សាស្ថិរភាពនយោបាយ-សង្គមនិងកសាងកែប្រែបក្សឲ្យកាន់តែស្អាតស្អំរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម