ព័ត៌មាន
សន្និបាតមជ្ឈិមបក្សលើកទី៨ ឯកច្ឆន្តឧទ្ទេសនាមបេក្ខភាពលោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong ឲ្យកាន់តំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn)
នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ គណៈកម្មាធិការមជ្ឈិមបក្សបានពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច សង្គមនិងថវិការដ្ឋឆ្នាំ ២០១៨ ផែនការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងគម្រោងថវិការដ្ឋឆ្នាំ២០១៩។
នារសៀល គណៈកម្មាធិការមជ្ឈិមបក្សបានពិភាក្សាអំពីការងារកម្មាភិបាល។ គណៈកម្មាធិការមជ្ឈិមបក្សបានឯកច្ឆន្ត (១០០%) ឧទ្ទេសនាមបេក្ខភាពលោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong ឲ្យកាន់តំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ បេក្ខភាពនេះនឹងបានដាក់ជូនរដ្ឋសភានៅកិច្ចប្រជុំលើកទី ៦ នៃរដ្ឋសភា នីតិកាលទី១៤។
ក្នុងអង្គប្រជុំនេះដែរ គណៈកម្មាធិការមជ្ឈិមបក្សបានបោះឆ្នោតជ្រើសតាំង លោក Vo Thai Nguyen និងលោក Tran Duc Thang ជាសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមបក្ស នីតិកាលទី១២៕
តាមកាសែតកងទ័ពប្រជាជនអនឡាញ