06/11/2020 14:57 GMT+7 Email Print Like 0

សន្និបាតបក្សភាគចំណុះមជ្ឈឹមសុទ្ធតែសម្រេចបានជោគជ័យ


បណ្ដាតំណាងទម្លាក់សន្លឹកឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិបក្សភាគខេត្តអាណត្តិឆ្នាំ២០២០-២០២៥។ (រូបថត៖ VOV)
 

នាពេលបច្ចុប្បន្ននេះ បក្សភាគទាំងអស់ចំណុះមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម សុទ្ធតែបានបញ្ចប់មហាសន្និបាតរបស់ខ្លួន ដើម្បីឆ្ពោះទៅមហាសន្និបាតតំណាងទូទាំងប្រទេសនៃបក្សកុម្មុយនិស្តវៀតណាមសម្រាប់អាណត្តិ ២០២០-២០២៥។ មហាសន្និបាតបក្សភាគទាំងអស់នេះ បានប្រារព្ធធ្វើឡើងនៅក្នុងបរិយាកាសប្រជាធិបតេយ្យនិងដោយស្មោះត្រង់។

តំណាងដែលចូលរួមបណ្តាមហាសន្និបាតសុទ្ធតែពង្រីកបានសិទ្ធិនិងការទទួលខុសត្រូវរបស់ខ្លួនយ៉ាងល្អ សម្រាប់ការជ្រើសរើសកម្មាភិបាល ចូលរួមមតិយោបល់លើបញ្ហាសំខាន់ៗ ដើម្បីឱ្យសេចក្តីសម្រេចចិត្តរបស់បក្សភាគនីមួយៗ មានគុណភាពនិងការអនុវត្តខ្ពស់។ ហេតុដូច្នេះ គុណភាពកម្មាភិបាលចូលរួមក្នុងគណៈកម្មាធិការនៃបណ្តាបក្សភាគ ក៏មានការលើកកម្ពស់គួរឱ្យកត់សម្គាល់ផងដែរ។

តាមរយៈព័ត៌មានស្តីពីលទ្ធផលនៃមហាសន្និបាតបក្សភាគចំណុះមជ្ឈឹមនោះ ជំនាញការជាច្រើនអំពីការកសាងបក្ស បក្ខជននិងប្រជាជនសុទ្ធតែ បានវាយតម្លៃថា មហាសន្និបាតទាំងអស់ ទទួលបានជោគជ័យគ្រប់ទិដ្ឋភាពទាំងអស់ស្របតាមលក្ខន្តិកៈបក្ស និងតាមសារាចរលេខ ៣៥ នៃការិយាល័យនយោបាយ ស្តីពីមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតបក្សទូទាំងប្រទេស។  ខ្លឹមសារសំខាន់ៗនៃបណ្តាមហាសន្និបាតបក្សភាគ ត្រូវបានលើកមកពិភាក្សានិងសម្រេចយ៉ាងយកចិត្តទុកដាក់ ជាពិសេសគឺឯកសារមហាសន្និបាតនិងការងារត្រៀមរៀបចំកម្មាភិបាលទទួលបានជោគជ័យជាក់ស្តែង។

ទាក់ទងនឹងឯកសារនៃមហាសន្និបាតបក្ស ក្រៅពីចំណុចរួមរបស់បក្សទាំងមូល ឯកសាររបស់គណៈកម្មាធិការបក្សនៃខេត្ត ក្រុង ដែលអាស្រ័យលើល័ក្ខខ័ណ្ឌនៃមូលដ្ឋាននីមួយៗ គឺមានលក្ខណៈខុសគ្នា ពោលគឺមានលក្ខណៈពិសេសប្រចាំតំបន់ផង។ ប្រការនេះបានបញ្ជាក់ពីការយកចិត្តទុកដាក់ ការស្រាវជ្រាវយ៉ាងល្អិតល្អន់ ការក្តាប់ជាប់ស្ថានភាពជាក់ស្តែងដើម្បីដាក់បញ្ចូលក្នុងឯកសារព្រាងនៃមហាសន្និបាតបក្សផងដែរ។ សាស្រ្តាចារ្យបណ្ឌិត Phan Xuan Son បណ្ឌិត្យសភានយោបាយជាតិហូជីមិញបានទទួលស្គាល់ការច្នៃប្រឌិតនិងជោគជ័យនៃមហាសន្និបាតបក្សភាគនាពេលថ្មីៗនេះ៖ 

“មានការសិក្សាស្រាវជ្រាវនិងការយល់ច្បាស់ពីស្ថានភាពជាក់ស្តែងក្នុងតំបន់ ដើម្បីដាក់ចូលក្នុងសេចក្តីព្រាងឯកសារ យោងតាមដំណើរការតឹងរឹងបំផុត ចាប់ពីថ្នាក់ក្រោមដល់ថ្នាក់លើ រួមទាំងមតិរបស់ប្រជាជននិងអង្គការមហាជនទៀតផង។ ឯកសារព្រាងទាំងនេះបានបង្ហាញពីភាពខុសគ្នា សូម្បីតែមានលក្ខណៈពិសេសនៅតាមតំបន់នីមួយៗ។ ខ្ញុំឃើញថា ពង្រាងឯកសារទាំងនេះមានគុណភាពណាស់”។

ថ្វីត្បិតតែប្រារព្ធធ្វើឡើងនៅក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ ហើយទឹកជំនន់គ្រោះមហន្តរាយធម្មជាតិបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនៅតាមបណ្តាខេត្តភាគកណ្តាលវៀតណាម មហាសន្និបាតបក្សភាគជាច្រើនបានកាត់បន្ថយពេលវេលាដើម្បីលៃទុកពេលសម្រាប់ការបង្ការនិងជំនះផលវិបាកបណ្តាលពីគ្រោះមហន្តរាយធម្មជាតិក៏ដោយ ប៉ុន្តែមហាសន្និបាតបក្សភាគទាំងអស់ សុទ្ធតែបានប្រារព្ធធ្វើឡើងស្របតាមកាលវិភាគដែលបានកំណត់ ដោយផ្តោតលើគុណភាព ប្រសិទ្ធភាពភាពឧឡារិកនិងសន្សំសំចៃ។ មហាសន្និបាតពិតជាកន្លែងប្រមូលផ្តុំប្រាជ្ញារបស់កម្មាភិបាលនិងបក្ខជន។ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Tuan វិទ្យាស្ថានកសាងបក្សនៃបណ្ឌិត្យសភានយោបាយហូជីមិញបានឲ្យដឹងថា៖

“ស្មារតីទទួលខុសត្រូវរបស់បក្ខជនដែលចូលរួមមហាសន្និបាត និងអ្នកប្រមុខគឺមានការផ្លាស់ប្តូរជាច្រើន ដូច្នេះក្នុងអាណត្តិនេះ គុណភាពកសាងព្រាងឯកសាររបស់បក្សភាគចំណុះមជ្ឈឹមនិងការចូលរួមមតិយោបល់លើឯកសាររបស់មជ្ឈឹមមានគុណភាពខ្ពស់ណាស់។ ចំពោះការងារកម្មាភិបាលគឺធានានូវគោលការណ៍ប្រជាធិបតេយ្យនិងបរានុម័ត មានគុណភាពនិងធានារចនាសម្ព័ន្ធនិងគុណភាពនៃគណៈកម្មាធិការប្រតិបត្តិ ដោយនាំមកនូវភាពរឹងមាំថ្មី ដើម្បីបង្កើតជំនឿទុកចិត្តនៅក្នុងកម្មា ភិបាលបក្ខជននិងប្រជាជន”។

សន្និបាតនៃបក្សភាគចំណុះមជ្ឈឹម បានផ្តោតលើការបញ្ជាក់ច្បាស់ពីការដឹកនាំរបស់បក្សនិងផ្តោតលើការពិភាក្សាបន្ថែមទៀតអំពីការកសាងបក្ស។ អាត្រាសន្លឹកឆ្នោតលើមុខដំណែងស្នូលៗគឺខ្ពស់ណាស់។  ក្នុងនោះលេខាគណៈកម្មាធិការបក្សជាស្ត្រីមានចំនួន ៩ នាក់ ស្រូបយក ១៣,៨៥%; មានលេខាគណៈកម្មាធិការបក្ស ចំនួន ២៨ នាក់ អាយុក្រោម ៥០ ឆ្នាំ ស្រូបយក ៤៣% និងមានលេខាគណៈកម្មាធិការបក្សខេត្តចំនួន ២៧ រូប ដែលមិនមែនជាប្រជាជននៅមូលដ្ឋាន។ ជាមួយគ្នានោះ មានលេខាគណៈកម្មាធិការបក្សខេត្តចំនួន ២២ រូប ត្រូវបានជ្រើសតាំងជាលើកដំបូង ៤១ រូបត្រូវបានជាប់ឆ្នោតជាថ្មីម្តងទៀត ២៩ រូប ជាសមាជិកគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១២ ហើយ ១២ រូបជាសមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈឹមនីតិកាលទី ១២។ បណ្ឌិត Phan Xuan Son បានវាយតម្លៃបន្ថែមថា៖

“បើនិយាយពីការត្រៀមរៀបចំកម្មាភិបាលគឺមានការផ្លាស់ប្តូរជាច្រើន ពោលគឺ កម្មាភិបាលវ័យក្មេងកើតនាទស្សវត្តឆ្នាំ១៩៧៦០-១៩៧០ មានអ្នកខ្លះគឺជាបណ្ឌិត សាស្រ្តាចារ្យរងមានន័យថា ធនធានមនុស្សល្អណាស់។ កម្មាភិបាលជាស្ត្រីក្នុងរចនាសម្ព័ន្ធដឹកនាំនិងថ្នាក់ដឹកនាំសំខាន់ៗក៏មានសមាមាត្រខ្ពស់ជាងមុនដែរ គឺបង្កើនចំនួនជនជាតិភាគតិចជាស្ត្រីនិងយុវជន។ បន្ទាប់មក លេខាគណកម្មាធិការបក្សខេត្តចំនួន ២២ រូបដែលមកពីតំបន់ផ្សេងទៀត ត្រូវបានជ្រើសតាំង។ ទាំងនេះគឺជាលទ្ធផលល្អណាស់”។

ការដែលមានកម្មាភិបាលវ័យក្មេងជាច្រើនចូលរួមក្នុងគណៈកម្មាធិការប្រតិបត្តិ គណៈកម្មាធិការអចិន្ត្រៃយ៍ គឺមានលេខាគណៈកម្មាធិការបក្សខេត្តជាច្រើនដែលមានអាយុក្រោម ៥០ ឆ្នាំ ហើយកម្មាភិបាលទាំង ២២ រូប ដែលត្រូវបានប្ដូរបញ្ចូននិងណែនាំដោយមជ្ឈឹម ត្រូវបានជ្រើសតាំងដោយមានទំនុកចិត្តខ្ពស់។ ប្រការនេះសរឲ្យឃើញថា គោលនយោបាយនិងគោលការណ៍របស់បក្សស្តីពីកម្មាភិបាលមានលក្ខណៈរឹងមាំ និងមានលក្ខណៈមត់ចត់ផងដែរ។
មូលហេតុនៃភាពជោគជ័យនៃមហាសន្និបាតបក្សភាគចំណុះមជ្ឈឹម គឺដំបូងបង្អស់ដោយសារតែការដឹកនាំដ៏ជិតស្និទ្ធ ម៉ឺងម៉ាត់និងខ្ជាប់ខ្ជួនរបស់គណៈកម្មាធិការមជ្ឈឹមបក្ស របស់ការិយាល័យនយោបាយ របស់គណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។ ទន្ទឹមជាមួយគ្នានោះ ជាការប្តេជ្ញាចិត្តខ្ពស់និងការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ និងគណៈកម្មាធិការអចិន្ត្រៃយ៍បក្សនៃតំបន់ៗ ក្នុងការត្រៀមរៀបចំមហាសន្និបាត។ 

ប្រព័ន្ធឯកសារបញ្ជាណែនាំសម្រាប់មហាសន្និបាតត្រូវបានផ្សព្វផ្សាយទាន់ពេលវេលា សមស្របនិងស្ថានភាពជាក់ស្តែង រួមចំណែកបង្កលក្ខណៈងាយស្រួលដល់មូលដ្ឋានក្នុងការអនុវត្ត។ ការដែល ជាលើកដំបូងដែលការិយាល័យនយោបាយបានផ្សព្វផ្សាយបទដ្ឋានសម្រាប់តំណាងចូលរួមមហាសន្និ បាតបក្សលើកទី ១៣ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជ្រើសរើស ការបោះឆ្នោត និងលើកកំពស់គុណភាពនៃតំណាងចូលរួមមហាសន្និបាតលើកទី ១៣។ ជោគជ័យគ្រប់ជ្រុងជ្រោយពីមហាសន្និបាតបក្សភាគចំណុះមជ្ឈឹម នឹងក្លាយជាបុព្វបទ សម្រាប់រៀបចំប្រកបដោយជោគជ័យ មហាសន្និបាតបក្សទូទាំងប្រទេស លើកទី ១៣ ដោយធានាត្រឹមត្រូវតាមបាវចនា៖ សាមគ្គីភាព - ប្រជាធិបតេយ្យ - វិន័យ - ភាពច្នៃប្រឌិត - ការអភិវឌ្ឍ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ