11/04/2019 11:04 GMT+7 Email Print Like 0

សញ្ញាសម្គាល់ថ្មីសម្រាប់ទំនាក់ទំនងរវាងវៀតណាម - ហូឡង់


 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រហូឡង់ លោក Mark Rutte (រូបថត៖ VGP/Quang Hiếu)
 

 នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រហូឡង់ លោក Mark Rutte បាន​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅវៀត​ណាម​ប្រកប​ដោយជោគជ័យ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក N​guyen Xuan Phuc។ 

ដំណើរ​ទស្សនកិច្ចនេះទទួលបានលទ្ធផលដ៏សំខាន់ៗ ជាពិសេស ភាគីទាំង​ពីរ​បាន​លើក​កម្ពស់​ទំនាក់​ទំនង​ឡើង​ភាព​ជាដៃគូគ្រប់ជ្រុងជ្រោយជាផ្លូវការ។ ស​ញ្ញាសម្គាល់ដ៏សំខាន់នេះបានបើកដំ​ណាក់កាលសហប្រតិប​ត្តិការរ​វាង​វៀត​ណាម​ និងហូឡង់ប្រកបដោយប្រសិទ្ធភាព និងជាក់​ស្ដែងថែម​ទៀត។

វៀត​ណាម និងហូឡង់បានបង្កើតទំនាក់ទំនងការទូតតាំងពីរឆ្នាំ ១៩៧៣។ ក្នុង​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះហូឡង់បាន​ចាត់ទុកវៀត​ណាមជាដៃគូ​អាទិភាព ហើយគោលនយោបាយ​ជំរុញកិច្ច​សហប្រតិ​បត្តិកា​រជាមួយ​វៀត​ណាម​ទទួល​បានការ​គាំទ្រ ​និងឯកភាពគ្នាខ្ពស់ពីសំណាក់មជ្ឈ​ដ្ឋានអ្នកនយោបាយ​ ក៏ដូចជាសហគមន៍​ធុរកិច្ច​ហូឡង់​ផង​ដែរ​។ ទំនាក់ទំនងរវាងវៀតណាម និងហូឡង់គឺជាគូរូនៃទំនាក់ទំនងស្វាហាប់ និងប្រកប​ដោយប្រសិទ្ធភាព​រវាងវៀតណាម​ និងប្រទេស​មួយនៅទ្វីបអឺរ៉ុប។

គ្រឹះស្ថានដ៏ល្អប្រសើរ ដើម្បីលើកកម្ពស់ទំនាក់ទំនង

ទោះបីជា​ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutteបានប្រព្រឹត្តទៅក្នុងរយៈពេល ១ ថ្ងៃតែ​ប៉ុណ្ណោះ​ ប៉ុន្តែមានសកម្មភាពជាច្រើន។ នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាម ភាគីទាំង​ពីរ​សុទ្ធតែបានអះអាងនូវការជឿទុកចិត្តនយោបាយគឺជាមូលដ្ឋានគ្រឹះ ដើម្បីនាំទំនាក់​ទំនង​ទ្វេភាគី​រវាង​វៀត​ណាម និងហូឡង់អភិវឌ្ឍន៍យ៉ាងទូលំទូលាយ ប្រកបដោយប្រសិទ្ធភាពនារយៈពេលកន្លងទៅ។ ក្នុងនោះ ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងហូឡង់ស្ដីពីការបន្សាំនឹងបម្រែបបម្រួលអាកាសធាតុ និងការគ្រប់គ្រងទឹក រួមទាំងភាពជាដៃគូយុទ្ធសាស្ត្រអំពីកសិកម្មដោយចីរភាព និងសន្តិសុខស្បៀងអាហារ គឺជា​យន្តការ នឹងបន្តជាសសរទ្រូងដ៏សំខាន់នៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និង​ហូឡង់​នាពេលខាង​មុខ។

ទាំង​វៀតណាមនិងហូឡង់ គឺសុទ្ធតែមានភាពស្រដៀងគ្នា ពោលគឺ ត្រូវប្រ​ឈម​នឹង​រាល់​ការ​សាក​ល្បង​អំពី​ការ​បន្សាំនឹង​បម្រែបម្រួលអាកាសធាតុ។ ស្ថានភាពជ្រាបចូលទឹកប្រៃ ការបាក់ស្រុតដី និងរាល់ការលំបាក់​ក្នុងការ​គ្រប់​គ្រង​ និងប្រើប្រាស់ប្រភពទឹកប្រកបដោយប្រសិទ្ធភាព បាន​នឹង​កំពុង​ជះឥទ្ធិព​ល​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​​សង្គមដោយចីរភាពនៃប្រទេសនីមួ​យៗ​។  ដំណើរទស្សន​កិច្ច​នេះគឺ​ជាឱកាស​សម្រាប់​ហូឡង់​ជួយ​ឧបត្ថម្ភ​ និងចែករំលែក បទពិសោធន៍​ជាមួយវៀត​ណាមអំពីបញ្ហាទាំងនេះផងដែរ។

លើស​ពីនេះទៀត ភាគីទាំងពីរបានអនុវត្តន៍ជាក់ស្ដែងលើគ្រប់វិស័យសហប្រតិបត្តិការ ជាពិសេស​គឺការ​អភិវឌ្ឍតំ​បន់វា​លសណ្ដទន្លេ Cuu Long ដោយចីរភាព ឯកភាពគ្នាព​ង្រីករាល់​សមិទ្ធផល​នៃភាព​ជាដៃគូ​យុទ្ធសាស្ត្រអំ​ពីកសិកម្មដោយចីរភាព និងសន្តិសុខស្បៀង​អាហារ ព្រមទាំង​អនុវត្តន៍​កម្មវិធីសហប្រ​តិបត្តិការ​ដោយ​ផ្អែក​លើអាទិភាព និងប្រៀបខ្លាំងរបស់ប្រ​ទេសទាំងពីរជាដើ​ម។

បើក​ជំពូកថ្មីក្នុងទំនាក់ទំនងទ្វេភាគី

មូលដ្ឋានគ្រឹះនៃទំនាក់ទំនងដ៏ល្អប្រសើរ និងកិច្ចសហប្រ​តិបត្តិការ​ប្រកបដោយ​ប្រសិទ្ធភាពនា​រយៈពេល​កន្ល​ងទៅ​ គឺជាមូលដ្ឋានសម្រាប់វៀតណាម ​និងហូឡង់លើកកម្ពស់ទំនាក់ទំនង។ នៅក្នុ​ងសន្និសីទ​សារព័ត៌មាន​រួមរវាង​លោកនា​យករដ្ឋមន្ត្រីទាំងពីររូបកាលពីថ្ងៃទី ៩ ខែមេសានោះ នាយករដ្ឋមន្ត្រីហូឡង់ Mark Rutte បានសង្កត់​ធ្ងន់ថារវាងវៀតណាមនិងហូឡង់មានភាពប្រហាក់ប្រហែលគ្នាជាច្រើន។ ប្រទេសទាំងពីរសុទ្ធ​តែស្ថិត​នៅទីតាំង​យុទ្ធសាស្រ្តនៅទ្វីបទាំងពីរ ដោយមានតំបន់រាលសណ្ដទន្លេ។ វៀតណាម និងហូឡង់​គឺជាប្រទេស​ដែលមាន​ខឿនកសិកម្មក៏រឹងមាំ ដោយផ្នែកកសិកម្មដើរតួនាទីដ៏សំខាន់ក្នុងការនាំចេញ។ ទាំងនេះ​គឺជា​មូលដ្ឋាន​គ្រឹះរួមក្នុងទំនាក់ទំនងទ្វេភាគី ដោយជំរុញឲ្យប្រទេសទាំងពីរចុះហត្ថ​លេខាលើកិច្ច​ព្រម​ព្រៀង​រួម​ស្ដីពីការលើ​កកំពស់ទំនាក់​​ទំនងឡើងជាភាពជាដៃគូយុទ្ធសាស្ត្រ។

ដំណើរ​ទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីហូឡង់លើកនេះ គឹជាព្រឹត្តិការណ៍ដ៏សំខាន់ ដោយ​គូសសម្គាល់ការបោះជំហានអភិវឌ្ឍន៍ថ្មីនៃទំនាក់ទំនងទ្វេភាគី។ ព្រឹត្តិការណ៍​នេះក៏​ជាឱកាស​សម្រាប់​ថ្នាក់ដឹក​នាំជា​ន់​ខ្ពស់នៃប្រទេសទាំងពីរ បានផ្លាស់ប្ដូរវិធានការរឹតបន្តឹងទំនាក់ទំនងនយោបាយ ការទូត បង្កើនកិច្ច​សហប្រតិ​បត្តិការ​លើគ្រប់វិស័យ។

ដំណើរ​ទស្សនកិច្ចនេះ គឺមានអត្ថន័យដ៏សែនសំខាន់ ដោយបានប្រព្រឹត្តិទៅចំទៅនឹងឱកាសរំលឹកខួបលើកទី ៤៦ នៃ​ការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងហូឡង់ (ថ្ងៃទី ៩ ខែមេសា ឆ្នាំ ១៩៧៣ - ថ្ងៃទី ៩ ខែមេសា​ ឆ្នាំ២០១៩ )។ មុនពេលចាកចេញពីប្រទេសវៀតណាម នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បានថ្លែង​ទៅកាន់ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc រួមទាំងប្រព័ន្ធផ្សព្វផ្សាយនានាថា ប្រជាជនវៀត​ណាម មានមិត្តភក្តិមួយ រូបនៅអឺរ៉ុប។ ពាក្យពេចន៍នេះគឺជាសក្ខីភាពនៃទំនាក់ទំនងជិតស្និទ្ធ ការជឿ​ទុកចិត្តខាងនយោបាយរបស់ហូឡង់ចំពោះវៀតណាម ក៏ដូចជាបង្កើតការ​ជឿទុកចិត្ត​សម្រាប់ដំ​ណាក់​កាល​អភិវឌ្ឍន៍​ថ្មីក្នុងទំនាក់ទំនងទ្វេភាគីផងដែរ៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ