12/05/2019 10:37 GMT+7 Email Print Like 0

សក្ដានុភាពលើវិស័យពាណិជ្ជកម្មវិនិយោគរវាងវៀតណាមនិងនេប៉ាល់នៅតែធំ ធេងណាស់


 នាយករដ្ឋមន្រ្តីនេប៉ាល់លោក Prasad Sharma Oli អញ្ជើញថ្លែងនៅវេទិកា (រូបថត៖ VOV5)
 

 នេះគឺជាការអះអាងរបស់រដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh នៅ​វេទិកា​ធុរកិច្ច​វៀត​ណាម​-នេប៉ាល់ ដែលបានប្រព្រឹត្ត ទៅនាថ្ងៃទី១០ ខែឧសភា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ ក្នុងឱកាស​ដំណើរ​ទស្សនកិច្ច ជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្រ្តីនេប៉ាល់លោក Prasad Sharma Oli។ 
 
ថ្លែងនៅ​វេទិកា រដ្ឋមន្រ្តីលោក Tran Tuan Anh បានអោយដឹងថា៖ “វៀតណាម​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ដល់​ទំនាក់​ទំនង​សហប្រតិបតិ្តការមិត្តភាពជាប្រពៃណីជាមួយនេប៉ាល់។ ទោះបីជា​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៅតែ​មាន​ កំហិតក្ដី ប៉ុន្តែភាគីទាំងពីរមានសក្ដានុភាពសហប្រតិបត្តិការនិងលក្ខណៈស្រដៀង គ្នាជា​ច្រើន​អំពី​ទស្សនៈ​អាជីវកម្ម។ នេះជាតម្លៃរួមដែលប្រទេសទាំងពីរត្រូវការ ពង្រីកថែម​ទៀត​ដើម្បី​លើក​កំពស់​ប្រសិទ្ធភាព​នៃកិច្ច​សហប្រតិ​បតិ្តការ​លើច្រើន វិស័យរវាងវៀតណាមនិងនេប៉ាល់”។
 
ក៏អញ្ជើញ​ចូលរួមវេទិកានេះដែរ នាយករដ្ឋមន្រ្តីនេប៉ាល់លោក Prasad Sharma Oli បានសម្ដែង​នូវការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំងចំពោះការអភិវឌ្ឍសេដ្ឋ កិច្ចសង្គមនៅវៀតណាម។ លោកបានអះអាងថា ភាពស្វាហាប់នៃ​ខឿន​សេដ្ឋ​កិច្ច​ វៀតណាមកំពុងជាការបំផុសគំនិតចំពោះនេប៉ាល់។
 
“នេប៉ាល់កំពុង​អនុវត្តន៍គោលនយោបាយវិនិយោគដ៏បើកចំហ ហើយកសាង បរិយាកាស​គតិយុត្តិ​ប្រកប​ដោយ​ភាព​ងាយ​ស្រួលនិងរួសរាយរាក់ទាក់សម្រាប់វិនិយោគលើទូទាំងពិភពលោក ដែលក្នុងនោះ​មាន​វិនិយោគិន​វៀត​ណាម​ ផងដែរ។ នេប៉ាល់ក៏កំពុងបង្កើនការវិនិយោគចូលក្នុ ងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធដឹកជញ្ជូន សំដៅ​លើក​ទឹក​ចិត្ត​សហគ្រាសបើកទូលាយការធ្វើអាជីវកម្មនៅនេប៉ាល់ ដើម្បី ចាប់ពីនោះជ្រៀតចូលទីផ្សារចិននិងឥណ្ឌា ផងដែរ”​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ