02/09/2019 13:40 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យឯករាជ្យជាតិវៀតណាមនៅប្រទេសមួយចំនួន


 ស្ថានទូតវៀតណាមប្រចាំហុងគ្រីបានរៀបចំពិធីជប់លៀងរំលឹកខួបទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២ ខែកញ្ញា (រូបថត៖ TTXVN)
 

នាយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ​២០១៩ ស្ថានទូតវៀតណាមប្រចាំហុងគ្រីបានរៀបចំពិធី ជប់​លៀង​ក្នុង​ឱកាស​រំលឹក​ខួប​លើក​ទី៧៤ទិវាបុណ្យឯករាជ្យជាតិនៃសាធារណៈ រដ្ឋសង្គមនិយមវៀតណាម ដោយមានការ​ចូលរួម​របស់​ភ្ញៀវ​កិត្តិយស​ចំនួ​ន​២០០ នាក់។
 
ថ្លែងនៅពិធី​នេះ ឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen Tien Thuc បាន អះអាងថា រដ្ឋាភិបាល​និង​ប្រជាជន​វៀត​ណាម​ជានិច្ចកាលផ្ដល់ការយកចិត្តទុក ដាក់ក៏ដូចជាមនោសញ្ចេតនា​ដ៏ពិសេស​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​ហុងគ្រី ព្រមទាំងសង្កត់ធ្ងន់ថា វៀតណាមមានគោលបំណងចង់បន្តទទួលបានការគាំទ្រ យ៉ាងសកម្ម​របស់​ហុង​គ្រីនិយាយដោយឡែកនិងប្រទេសដទៃទូទាំងពិភពលោក និយាយរួមនាពេលខាងមុខផងដែរ។
 
តាងនាម​ភាគីហុងគ្រី អនុរដ្ឋលេខាធិការក្រសួងការបរទេសនិងសេដ្ឋកិច្ចបរ ទេសលោក Andas Baranyi បានអះ​អាង​ថា ទំនាក់ទំនងរវាងហុងគ្រីនិងវៀត ណាមកំពុងស្ថិតនៅក្នុងដំណាក់កាលរីកចម្រើនកំពូល។  លោក Baranyi សង្ឃឹម ថា ភាគីទាំងពីរនឹងបន្តផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ទៅវិញទៅមក ក៏ដូចជា សហការគ្នា​រៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ធំៗនៅប្រទេសទាំងពីរក្នុងឆ្នាំ២០២០ ដែលជាឆ្នាំគម្រប់​រយៈ​ពេល​៧០ឆ្នាំ​បង្កើតទំនាក់ទំនងការទូតទ្វេភាគី។
 
នាថ្ងៃទី៣០​ ខែសីហា ជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូវៀតណាម ប្រចាំឥណ្ឌាលោក Pham Sanh Chau ក្នុងពិធីជប់​លៀងរំលឹកខួបលើកទី៧៤ទិវា បុណ្យឯករាជ្យជាតិវៀតណាមនោះ លោក Kishan Reddy រដ្ឋលេ​ខាធិ​ការ​​ក្រសួង មហាផ្ទៃឥណ្ឌា បានអះអាងថា វៀតណាមជាដៃគូសំខាន់ក្នុងគោលនយោបាយ “ធ្វើ​សកម្ម​ភាព​ឆ្ពោះទៅ​ទិសខាងកើត” ហើយក៏ជាមិត្តគួរអោយជឿទុកចិត្តរបស់ ឥណ្ឌាផងដែរ។
 
ថ្លែង​នៅពិធីនេះ ឯកអគ្គរដ្ឋទូតលោក Pham Sanh Chau បានសង្កត់ធ្ងន់ថា វៀត​ណាម​និង​ឥណ្ឌា​ត្រូវ​ការ​ខិត​ខំប្រឹ​ង​ប្រែងដើម្បីរក្សាសណ្ដាប់ធ្នាប់ដោយឈរលើច្បាប់ រួមទាំង​សិទ្ធិសេរីភាព​ខាង​នាវា​ចរណ៍និង​អាកាស​ចរណ៍​តាម​អនុសញ្ញា អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ លោកឯកអគ្គរដ្ឋទូតក៏បាន អំពាវនាវ​អោយ​ប្រទេ​ស​ទាំងអស់ត្រូវការខិតខំប្រឹងប្រែងដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍនិងវិបុល​ភាព​ក្នុង​តំបន់​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ