09/03/2019 11:09 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបទិវានារីអន្តរជាតិ ៨ មីនា


 ទិដ្ឋភាពនៃកិច្ចសន្ទនា (រូបថត៖ qdnd.vn)

 អង្គប្រជុំបានលើកសំណើរ និងអនុសាសន៍ជាច្រើន ដូចជា៖ ជំរុញការចូលរួម និង​ភាពជា​អ្នក​ដឹក​នាំ​របស់​នារី​ទៅក្នុង​កិច្ច​សន្ទនាគោលនយោបាយ​ ដែលទាក់​ទិននឹង​ប្រព័ន្ធគាំពារ​សង្គម សេវាកម្ម​សាធារណៈ។
 
នារីមិន​ទាន់មានឱកាសទាក់ទងផ្ទាល់ជាមួយកា​រងារធ្វើល្អ ហើយនៅ​តែមាន​ការ​ប្រកាន់​ភេទ​ក្នុង​ទីផ្សារ​ពលករ​។ នេះ​គឺជាការអះអាងរបស់អង្គប្រជុំជាច្រើនរូបនៅក្នុង​កិច្ចសន្ទនាស្ដីពី "ការបង្កើន ​សន្តិសុខសង្គម និង​សេវា​សាធារណៈ​ដើម្បីជំរុញ​នារី​ចូលរួមទីផ្សារ​ពលករ​ ដែលត្រូវបាន​ក្រសួងការងារ យុទ្ធ​ជន​ពិការ​និងសង្គ​មកិ​ច្ចវៀត​ណាម​ រួមសហការជាមួយអង្គការសហប្រ​ជាជាតិប្រចាំនៅវៀតណាមរៀបចំឡើ​ង នារ​សៀលថ្ងៃទី ៧ ខែ​មិនា នៅទី​ក្រុង​ហាណូយ​។
 
នៅក្នុងកិច្ចសន្ទនា​នេះ អង្គប្រជុំបានលើកសំ​ណើរ និងអនុសាសន៍ជាច្រើន ដូចជា៖ ​ជំរុញការចូលរួ​ម និង​ភាព​ជាអ្នក​ដឹក​នាំរបស់នារីទៅក្នុងកិច្ចស​ន្ទនាគោលនយោបាយ ដែល​ទាក់ទិននឹងប្រព័ន្ធគាំពា​រសង្គម សេវាកម្ម​សាធារណៈ​ និង ហេដ្ឋារចនាសម្ព័ន្ធ ​ប្រកដោយ​និរន្តរភាព ដើម្បីបង្កើ​នផលិត​ភាព ឱកាស​សម្រាប់​នារីធ្វើការ​នៅក្នុងខឿន​សេដ្ឋកិច្ចក្រៅផ្លូវការ ​ផ្តោតលើកត្តាភេទក្នុង​ការប្រមូលទិន្នន័យ​ដើម្បីតាក់​តែង​គោល​នយោបាយ​សម​ស្រប​ និង បង្កើនយន្តការនានាដើ​ម្បីធានា​សមភាព​ភេទ។
 
ក៏នាថ្ងៃដដែល​នេះ នៅទីក្រុងហាណូយ សារមន្ទីរនារីវៀតណាម បានរៀបចំពិធីទទួលយកវត្ថុតា​ងរបស់​លោកស្រី Nancy ​Hollander ជាសមាជិការមួយ​រូបនៃគណៈពេសកកម្មនារី​សហរដ្ឋ​អាមេរិក ដែល​បាន​ចូល​រួម​ជំនួប​សំណេះ​សំណាល​នា​រី​វៀត​ណាម នៅទីក្រុង​ Jakarta ប្រទេសឥណ្ឌូណេស៊ីកាលពីឆ្នាំ ​​១៩៦៥។ នៅក្នុងពីធីទ​ទួលនោះ លោ​ក​ស្រី ​​មេធាវី Nancy Hollander បានប្រកាស និង​ប្រគល់​ជូនសារមន្ទីរនារីវៀតណាមនូវ​វត្ថុ​តាង​ចំនួន ៤៥០ ​មុខ ​ដែល​រួមមាន៖ របា​យការណ៍ សៀវភៅកាសែត ​ទស្សនាវដ្តី ជាដើម​ ដោយបាន​គួសសញ្ញាប្រ​វត្តិសាស្ត្រ​ក្នុងទំនាក់​ទំនង​រវាង​​នារីសហរដ្ឋអាមេរិក សហ​ព័​ន្ធនារីវៀតណាម (ភាគខា​ងជើង​) និង​សហ​ព័ន្ធ​​នារីរំដោះ​ភាគ​ខាង​ត្បូង​វៀត​ណាម​។ លោកស្រី Nancy Hollander បានសំណេះសំណាលថា៖
 
"​នាងខ្ញុំមាន​គោលបំណងថា សារមន្ទីររក្សារទុកវត្ថុដ៏ថ្លៃថ្លាទាំងនេះ ហើយឧទ្ទេសនាមដល់ភ្ញៀវទេសចរ និងជំនាន​ក្រោយៗ​ ឲ្យយល់ដឹងអំពីដំណាក់កាលនានា​ដែលនារីត្រូវឆ្លងកាត់ ​និងការ​រួមវិភាគ​ទាន​របស់​នារី​ក្នុង​ជំនួប​ពោលខាងលើ ក៏ដូចជាបុព្វហេ​តុបញ្ចប់សង្គ្រាមនៅវៀតណាមផ​ងដែរ"។​

ព្រឹត្តិការណ៍​នេះក៏ជាឱកាសជួបសំណេះសំណាល ក្រោយរយៈដ៏យូររវាងលោកស្រី មេធាវី Nancy Hollander និងលោក​ស្រី Nguyen Thi Binh អតីតអនុប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជា ប្រធានគ​ណៈ​បេសក​កម្ម​វៀតណាម កាលពីអតីតកាល។ លោកស្រី Nguyen Thi B​inh បានសំណេះសំ​ណាលថា៖
 
"នាង​ខ្ញុំពិតជាសប្បាយរីករាយណាស់ ដែលបានជួបមិត្តភក្តិមួយរូប ហើយ​បាន​រំលឹក​អំពី​ព្រឹត្តិការណ៍ដ៏​សំខាន់មួយ​ចំពោះការតស៊ូ​របស់ប្រជាជនវៀតណាម​។ លោកស្រី Nancy Hollander បានរក្សាទុក​នូវវត្តុ​តាង​ទាំង​នេះអស់​រយៈពេល ៥៥ ឆ្នាំហើយ។ ប្រការនេះពិ​តជាថ្លៃថ្លាណាស់ ដែលបានបង្ហាញ​មនោសញ្ចេត​នារ​បស់​លោក​ស្រីចំពោះវៀ​តណាម"៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ