20/07/2017 10:53 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបលើកទី៥៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឡាវ


 សកម្មភាពមួយក្នុងចំណោមសកម្មភាពរំលឹកខួបលើកទី៥៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឡាវ

នាយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៧ ទូរទស្សន៍ជាតិវៀតណាម បានរៀបចំកម្មវិធី “ស្ពានទូរទស្ស​ន៍​ផ្សាយ​ផ្ទាល់​វៀត​​ណាម-ឡាវ៖ រួមផ្លូវតែមួយ”។ កម្មវិធីនេះ​បានផ្សាយផ្ទាល់នៅទីក្រុង ហាណូយ (វៀតណាម) និងទីក្រុងវៀង​ច័ន្ទ (ឡាវ)។ កម្មវិធីអូ​សបន្លាយរយៈពេល ១២០នាទី ដោយមានបទយកការណ៍​ ស្តីពី​ទំនាក់​ទំនង​សហប្រតិបត្តិការ​​ជួយគ្នាទៅ វិញទៅមក​របស់ប្រទេស​ទាំងពីរ វៀត​ណាម-ឡាវ កាលពី​គ្រាសង្គ្រាម ទៅដល់​ សម័យ​សន្តិភាព រួ​មទាំងការសម្តែង​សិល្បៈ ពោរពេញទៅដោយអត្តស​ញ្ញាណវប្បធម៌ វៀតណាម​-ឡាវ​ផងដែរ។ ចូល​រួម​ក្នុង​​កម្ម​វិធី​នេះ ទស្សនិកជននៃប្រទេសទាំង​ពីរបាន ជួបប្រាស្រ័យជាមួយសាក្សីប្រ​វត្តិសា​ស្ត្រច្រើ​នរូប ដែល​ជាអ្នក​​ចំណែក​កសាង​ទំនាក់ ទំនងល្អប្រសើរដូច​បច្ចុប្បន្ន ដូចជា សាស្ត្រា​ចារ្យរង​ បណ្ឌិត Dam Duc Vuong អតីត​ អ្នកជំ​នាញការវៀតណាមនៅឡាវ  ឧ​ត្តមសេនីយ៍ត្រី​ លោក Boua Sieng Champa phanh អតីតអគ្គ​សេនាធិកា​រ​រង កង​ទ័ពប្រជាជន​ឡាវ​ផងដែរ។
 
​ក៏នាយប់​ថ្ងៃដដែល នៅខេត្ត Dien Bien បានប្រព្រឹត្តទៅរាត្រីសមោសរយុវជន  កងទ័ពប្រជាជនវៀតណាម-ឡាវ ក៏ដូច​ជាកម្មវិធីជាច្រើនដែលសម្តែងឡើងវិញ ប្រវត្តិសាស្ត្រសាមគ្គីភាព មិត្តភាពជិតស្និទ្ធរបស់ប្រជាជាតិទាំង​ពីរ វៀតណាម-ឡាវ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ