• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពរំលឹកខួបលើកទី៤២នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ

ក្នុងឱកាសរំលឹកខួបលើកទី៤២ នៃទិវារំដោះភាគខាងត្បូងវៀត​ណាម​ ទាំងស្រុង ឯកភាព​ប្រទេស​ជាតិ (ថ្ងៃទី៣០ ខែមេសា​) នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ តំណាង​ថ្នាក់​​ដឹកនាំខេត្ត Long An បានទៅអុជធូបនៅឈាបនដ្ឋាន​វីរៈយុទ្ធជន​ ខេត្ត ក្នុងបំណង​សម្តែង​នូវការ​ដឹងគុណ​ ចំពោះ​ជំនាន់​មុនដែល​បាន​ពលីជីវិត ដើម្បី​បុព្វហេតុ​រំដោះ​ជាតិ ឯកភាពប្រទេស។ ក្នុងឱកាសនេះដែរ កង​ទ័ព​ការពារ​ព្រំដែន​ខេត្ត Long An ​ក៏បាន រៀបចំការពិនិត្យ ព្យាបាល​​ជំងឺ និង​ផ្តល់ថ្នាំឲ្យ​ប្រជា​ជន​ក្រីក្រ ជនរួមជាតិជន​ជាតិ​ភាគ​តិច​នៅតំបន់ជាប់ព្រំដែន។
 
​រួមជាមួយបរិយាកាសនៃពិធីបុណ្យធំៗរបស់ប្រទេសជាតិ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧​ ​ស្ថានទូតវៀតណាម​ប្រចាំ​ នៅកូរ៉េខាងត្បូង បានរៀបចំ​ពិធី​រំលឹក​ខួបលើកទី​៤២ នៃទិវា​​រំដោះ​ភាគខាងត្បូងវៀត​ណាម ឯកភាព​ប្រទេស​​​ជាតិ​។ អញ្ជើញ​ថ្លែងមតិ ក្នុងពិធី ឯក​អគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េ​ខាងត្បូង លោក Nguyen​ Vu Tu បាន​​លើកត្រដែត​អត្ថន័យ​សំខាន់​ នៃមហាជ័យ​ជម្នះ​និទាឃៈ​រដូវ​ឆ្នាំ១៩៧៥​។ លោកឯកអគ្គរដ្ឋទូត ក៏បាន​ជូន​ដំណឹង​ ​ជាមួយ​សហគមន៍​ជនវៀត​ណាម នៅកូរ៉េខាងត្បូង និងមិត្តភក្តិអន្តរជាតិ អំពី​សមិទ្ធិ​អភិវឌ្ឍន៍​របស់​វៀត​ណាម​ ក្រោយ​រយៈពេល​៣០ឆ្នាំ​អនុវត្ត​គោលនយោបាយ​​ផ្លាស់ប្តូថ្មីផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

នាថ្ងៃទី ១១ ខែកក្កដា (ម៉ោងនៅអាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានផ្ញើសារអបអរសាទរខួបលើក ទី ៣០ នៃទំនាក់ទំនង វៀតណាម-អាមេរិក (១១ កក្កដា ១៩៩៥ - ១១ កក្កដា ២០២៥)។

Top