20/07/2019 09:45 GMT+7 Email Print Like 0

សកម្មភាពរបស់យុវជនអាណិកជននៅតំបន់ដីភ្នំ An ទន្លេ Tra


  ប្រតិភូគោរពវិញ្ញាណក្ខ័ន្ធចំពោះមុខផ្នូររបស់លោក Huynh Van Khang
 

 ក្នុងអំឡុងថ្ងៃទី ១០ នៃជំរុំវិស្សមកាលវៀត ណាមឆ្នាំ ២០១៩នោះ នាថ្ងៃទី ១៩ខែកក្កដា​យុវជន​និង​និស្សិត​ជាអាណិក​ជន​ បានមកដល់ស្រុក Quang Ngai ដែលជាតំបន់ដីមានបញ្ញាវ័ន្ននិងភ្ជាប់ជាមួយព្រឹត្ដិការណ៍ប្រវត្ដិ សាស្ដ្រ​ដ៏មហា​អស្ចារ្យជាច្រើន នាគ្រាសង្គ្រាម និងកន្លែងមួយដែលពោរពេញទៅដោ​យ​រមនីដ្ឋាន​ល្បីឈ្មោះផង​ដែរ​។
​ 
គណៈ​ប្រតិភូបានទៅទស្សនាបេតិកភណ្ឌភ្នំ Thien An ដែលជាកន្លែងបញ្ចុះសពរបស់អ្នកស្នេហាជាតិ Huynh Thuc Khang ផងដែរ។ នៅពេលបានអានពត៌មានអំពីជីវិតរបស់លោក Huynh Thuc Khang មិត្តBui Hoang Thang មកពីកាណាដាបានសម្តែងនូវការកោតសរសើរ៖ “លោក Huỳnh Thuc Khang គឺជា​អ្នក​បដិវត្ត​ម្នាក់​ដែល​មាន​បុគ្គលិកលក្ខណៈដ៏អស្ចារ្យ។ លោកត្រូវបានលោកប្រធានហូជីមិញ ប្រគល់សិទ្ធិឲ្យ​កាន់តំ​ណែង​ជាប្រធាន​រដ្ឋស្តីទី ​ខណៈដែលលោកប្រធានហូជីមិញបានធ្វើទស្សនកិច្ចនៅបា រាំង។ លោកបានធ្វើគោលនយោបាយល្អៗ ជាច្រើន​សម្រាប់​ប្រទេសជាតិ”។
 
គណៈប្រតិភូក៏បា​នទៅទស្សនានិងជូនអំណោយនៅមណ្ឌលថែទាំកុមារកំព្រា Phu Hoa ឃុំ Tinh An Tay ទីក្រុង Quang Ngai ដែល​នៅទីនេះកំពុងចិញ្ចឹមបីបាច់កុមារកំព្រា ចំនួន ៣០នាក់។ នាយិការមណ្ឌលថែទាំកុមារកំព្រា Phu Hoa លោកស្រី Nguyen Thi Trung បានឲ្យដឹងថា៖ “មណ្ឌលថែទាំកុមារកំព្រាមា​នក្តីសោមនស្សរី​ក​រាយ​ចំពោះ​ទឹក​ចិត្ត​សប្បុរសធម៌ជាទីគោរពនិងរាប់អាន របស់យុវជន និស្សិតអាណិកជន ដែលវិលត្រឡប់ មកស្រុកកំណើត និងម​កសា​កសួរកុមារកំព្រា ថែមទាំងជូនអំណោយដ៏មានតម្លៃទៀត ផង។ ទឹកចិត្តនិងអំណោយ​សម្រាប់​ប្អូន​ៗ​កំាព្រាពេ​លនេះ ​គឺជាអនុស្សាវរីយមិនអាចភ្លេចបានឡើ​យ”៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ