ព័ត៌មាន
សកម្មភាពរបស់នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ក្នុងដំណើរចូលរួមសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អូស្ត្រាលី

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចាប់ផ្តើមសកម្មភាពចូលរួមសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អូស្រ្តាលី
នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ (តាមម៉ោងតំបន់) នៅទីក្រុង Sydney នាយករដ្ឋមន្ត្រី អូស្ត្រាលី លោក Malcolm Turnbull បានអញ្ជើញជាអធីបតី ពិធីទទួលស្វាគមន៍ប្រធាន គណៈប្រតិភូនៃបណ្តាគណៈប្រតិភូមកចូលរួមសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន- អូស្ត្រាលី។
តាមរបៀបវារៈ នាថ្ងៃទី១៨ ខែមីនា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសម័យប្រជុំពេញអង្គ ស្តីពីការ បង្កើនការតភ្ជាប់អាស៊ាន-អូស្ត្រាលី ដៃគូ សេដ្ឋកិច្ចអាស៊ាន-អូស្ត្រាលីនិងកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មអាស៊ាន-អូស្ត្រាលី ផងដែរ។ នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងអញ្ជើញថ្លែងបទ សន្ទរកថាសំខាន់ ស្តីពីបញ្ហាស្នូលមួយចំនួនក្នុងសន្និសីទនេះ ក្នុងនោះបានលើកឡើង នូវទស្សនៈនិងសំណើរចូលរួមចំណែកក្នុងសន្និសីទ។
នៅខាងក្រៅសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អូស្ត្រាលី នាព្រឹកថ្ងៃទី១៧ខែ មីនា នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith ។ ក្នុងថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ វៀតណាម លោក Pete Peterson អ្នកការទូតមួយរូបដែលមានភាពជិតស្និទ្ធជាមួយ នឹងដំណើរការជម្រុញទំនាក់ទំនងវៀតណាម - អាមេរិកផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម