• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពពិធីបុណ្យនិទាឃៈរដូវពោរពេញទៅដោយអត្តសញ្ញាណជាតិលើទូទាំងប្រទេស

នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ (ពោលគឺថ្ងៃទី៩កើតខែមិគសិរឆ្នាំរកានព្វស័ក) នៅមណ្ឌលកេរិ៍ដំណែលជាតិពិសេសប្រវត្តិសាស្ត្រវប្បធម៌ស្តេច Tran នៅទីរួមស្រុក Dong Trieu ខេត្ត Quang Ninh បានបើកពិធីបុណ្យនិទាឃៈ​រដូវ Ngoa Van ២០១៧។ តាំងពីព្រឹក ព្រលឹម តាមដងផ្លូវទាំងអស់ដែលចូលទៅក្នុងវត្ត Ngoa Van នោះ គឺពេញទៅ ដោយភ្ញៀវដែលហូរមកអុជធុបនិងទស្សនាសោភ័ណ្ឌភាពលើភ្នំ Bao Dai ជាកន្លែង ដែលព្រះពុទ្ធ Tran Nhan Tong ចូលព្រះនិព្វាននាថ្ងៃទី១វិច្ឆិកា ឆ្នាំ ១៣០៨។ លោក Ha Hai Duong ប្រធានគណៈកម្មាធិការប្រជាជនទីរួមខេត្ត Dong Trieu បានឲ្យដឹងថា៖

“ពិធីបុណ្យនិទាឃៈរដូវ Ngoa Van ជាសកម្មភាពវប្បធម៌យ៉ាងជ្រាលជ្រៅដោយអត្តន័យឆ្នោះទៅប្រភពដើម។ ហើយនេះក៏ជាឱកាសសម្រាប់ប្រជាជនគ្រប់ស្រទាប់ ពុទ្ធសាសនិកនិងភ្ញៀវទេសចរមកពីគ្រប់ទិសទីធ្វើ​ធមយា​ត្រាមកកាន់តំបន់ព្រះពុទ្ធ ក្នុងបំណងអុជធូប គយគន់ទេសភាពនិងសម្តែងនូវការដឹងគុណចំពោះគុណូបការៈ​ របស់ព្រះពុទ្ធ Tran Nhan Tong ព្រមទាំងលើកដំកើងនូវតម្លៃសតិអារម្មណ៍របស់និកាយ Truc Lam និងបួងសួងសូមឲ្យប្រទេសជាតិសុខសាន្តត្រាន​ ប្រជាជនសម្បូធូរធារ”។


សប្បាយរីករាយជាមួយពិធីបុណ្យនិទាឃៈរដូវ

ទន្ទឹមជាមួយគ្នានោះ នៅវត្ត Khai Nguyen ឃុំ Son Dong ទីរួមស្រុក Son Tay នៃទីក្រុងហាណូយ  នាថ្ងៃទី៥កុម្ភៈក៏បានបើកពិធីបុណ្យនិទាឃៈរដូវ An lac ២០១៧។ បានរៀបចំជាលើកដំបូង ពិធីបុណ្យនេះគឺសំ​ដៅ​រីក​សាយ​ភាយ​នូវរបៀប រស់នៅតាមរយៈសកម្មភាពបរិភាគម្ហូបបួសដើម្បីសន្តិភាព រក្សានិងពង្រីកនូវតម្លៃ វប្បធម៌ដ៏ល្អ
ប្រសើរបស់ជាតិ ឆ្ពោះទៅឆ្នាំថ្មីប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន។        ក្នុងថ្ងៃដដែល នៅរមណីដ្ឋានជាតិ​ Dong Tien ស្រុក Ham Yen ខេត្ត Tuyen Quang ក៏បានបើកពិធីបុណ្យ Dong Tien និងផ្សារស្រុកស្រែឆ្នាំ​២០១៧។ នេះជាសកម្មភាពប្រពៃណីរបស់ជនរួមជាតិបណ្តាជនជាតិក្នុងខេត្ត Tuyen Quang ដែលបានរៀបចំឡើងនៃថ្ងៃទី៩កើតខែមិគសិរ ដោយបំណងប្រាថ្នាទទួលឆ្នាំថ្មីប្រជាកសិករ ជួបតែសេចក្តីសុខ សុភមង្គល រដូវអំណោយផល​ ជាពិសេសគឺផ្សព្វផ្សាយនូវកសិផលប្រពៃណីរបស់តំបន់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

នាថ្ងៃទី ១១ ខែកក្កដា (ម៉ោងនៅអាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានផ្ញើសារអបអរសាទរខួបលើក ទី ៣០ នៃទំនាក់ទំនង វៀតណាម-អាមេរិក (១១ កក្កដា ១៩៩៥ - ១១ កក្កដា ២០២៥)។

Top