• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វ៉ាក់សាំង Pfizer ជាង៩ម៉ឺនដូសនឹងមកដល់វៀតណាមក្នុងថ្ងៃទី៧ ខែកក្កដា

នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាលវៀតណាមឲ្យដឹងថា កញ្ចប់វ៉ាក់សាំងដើម ដំបូងរបស់ក្រុមហ៊ុន Pfizer/BioNtech ចំនួនជាង៩ម៉ឺនដូស នឹងមកដល់ព្រលានយន្ត ហោះអន្តរជាតិ Noi Bai នៅព្រឹកថ្ងៃទី៧ ខែកក្កដា។ តាមការគ្រោងទុក នឹងមានវ៉ាក់ សាំង Pfizer ប្រមាណ៣លានដូសបន្ថែមទៀត មកដល់វៀតណាមក្នុងត្រីមាសទី៣ ហើយចន្លោះពី២៧ដល់២៨លានដូសក្នុងត្រីមាសទី៤។

មុននោះ កាលពីខែឧសភា ក្រសួងសុខាភិបាលបានចរចាហើយចុះហត្ថលេខា លើកិច្ចសន្យាជាមួយក្រុមហ៊ុន Pfizer/BioNtech អំពីការទិញវ៉ាក់សាំងចំនួន៣១លាន ដូសនៃក្រុមហ៊ុននេះ។

ក្រសួងសុខាភិបាលបានឲ្យដឹងថែមទៀតថា ក្នុងខែកក្កដា វ៉ាក់សាំងបង្ការកូវីដ ១៩ ប្រមាណ៨លានដូសនឹងមកដល់វៀតណាម។ ចំនួនវ៉ាក់សាំងនេះត្រូវបានផ្គត់ផ្គង់ ដោយយន្តការ Covax និងកិច្ចសន្យាដែលបានចុះហត្ថលេខា។ គិតត្រឹមពេលនេះ វ៉ាក់សាំងប្រមាណ១០៥លានដូសពីប្រភពផ្សេងៗគ្នាត្រូវបានសន្យាចែកចាយជូន វៀតណាម។ ក្រសួងសុខាភិបាលកំពុងចរចាដើម្បីទិញវ៉ាក់សាំងចំនួន៤៥លានដូស បន្ថែមទៀត ឆ្ពោះទៅគោលដៅ១៥០លានដូសក្នុងឆ្នាំនេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top