06/10/2019 11:56 GMT+7 Email Print Like 0

វេទិកាសហគ្រិនវៀតណាមឆ្នាំ២០១៩


 ទិដ្ឋភាពនៃវេទិកា 
 

វេទិកា​សហគ្រិនវៀតណាមឆ្នាំ២០១៩ត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្ម វៀត ណាមរួម​សហការ​ជាមួយ​ក្រុមប្រឹក្សាមជ្ឈិមនៃសមាគមធុរកិច្ច វៀតណា​មនាព្រឹកថ្ងៃទី​៥ ខែតុលា នៅទីក្រុងDa Nang។
 
អញ្ជើញ​ថ្លែងមតិនៅឯវេទិកា ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានអះអាងថា ប្រធាន​បទ​នៃ​វេទិកា​ស​ហគ្រិនវៀតណាមឆ្នាំ ២០១៩  “វៀតណាម២០៤៥- សេចក្តី​ប៉ង​ប្រាថ្នា​និង​បេសកកម្ម​សហគ្រិន៖ មាតុភូមិ​ហៅឈ្មោះរបស់​យើង”បង្ហាញ ពីសេចក្តីប្រាថ្នានៃទិសដៅឆ្ពោះទៅ​កសាងសង្គមទំនើប​ និង​គោល​ដៅជាមូលដ្ឋាន​រហូតដ​ល់ឆ្នាំ២០៤៥គឺជាប្រទេសប្រកបដោយ​ភាពរុង​រឿង និង​ច្នៃប្រឌិត។ ឧបនាយក​រដ្ឋមន្ត្រី​លោក​Trinh Dinh Dung បានថ្លែង​ថា៖
 
“រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីចង់អោយអាជីវករ និងសហគ្រិនវៀត​ណាម​ពង្រឹង​សមត្ថភាព​និង​ចំណេះដឹង​ទូលំទូលាយ​ជានិច្ច។ ម្យ៉ាងវិញទៀត ត្រូវយកចិត្តទុកដាក់លើកកម្ពស់គុណភាព​សីលធម៌ និងមនសិការ​ជាពលរដ្ឋ​ ដោយមានការទទួលខុសត្រូ​វសង្គមនិងស្មារតីជាតិរបស់សហ​គ្រិន ដើម្បីរួម​ចំណែក​លើកកម្ពស់​​បុព្វហេតុ​នៃឧស្សា​ហូបនីយ​កម្ម និងទំនើបកម្ម ចូលរួមសមាហរណកម្ម​អន្តរជាតិ។ ស​ហគ្រាស​និងសហ គ្រិនគួរ​តែបន្ត​បណ្តុះសេចក្តី​ប្រាថ្នាស្របច្បាប់នៃការបង្កើនស​មត្ថភាព ដោយប្រាជ្ញាភាពក្លាហានបទ​ពិសោធន៍ និង​ទទួល​បាន​សមិទ្ធិផលរបស់មនុស្សដើម្បី​អភិវឌ្ឍអាជីវកម្ម​របស់វៀត​ណាម”។​
 
ឧប​នាយករដ្ឋមន្រ្តីTrinh Dinh Dung បានមានប្រសាសន៍ថាដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ឱ្យបាន​ឆាប់​រហ័ស​និង​ប្រកប​ដោយចីរភាព​ត្រូវនាំវៀតណាម ក្លាយទៅ​ជាប្រទេស​ឧស្សាហកម្ម​ទំនើប​ដោយ​សម្រេច​បាន​នូវសេចក្តី​ប្រាថ្នា​ដ៏ខ្លាំង​ក្លារបស់​ខ្លួនក្នុងឆ្នាំ២០៤៥,ដើម្បីអបអ​រសាទរខួប១០​០ឆ្នាំនៃការ​បង្កើត​ប្រទេស​ចាប់ពីពេល​នេះ​ដល់​ឆ្នាំ២០៣០ និងលើសពីនេះគួរតែបន្តអនុវត្តនូវចំណុចលោតផ្លោះ​យុទ្ធសាស្ត្រផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ