24/12/2020 08:42 GMT+7 Email Print Like 0

វៀតណាម - កម្ពុជាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

នាថ្ងៃទី ២៣ ខែធ្នូ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជា ណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំលើកទី ១៨ នៃគណៈកម្មាធិការចម្រុះវៀតណាម - កម្ពុជា (JC ១៨) តាមប្រព័ន្ធវីដេអូ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh និងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន អញ្ជើញចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី ១៨ គណៈកម្មាធិការចម្រុះវៀតណាម - កម្ពុជា (រូបថត៖TTXVN)


កិច្ចប្រជុំលើកទី ១៨ នៃគណៈកម្មាធិការចម្រុះវៀតណាម - កម្ពុជា (JC ១៨) ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវប្បធម៌ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន និងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh  ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែធ្នូ តាមប្រព័ន្ធវីដេអូ។

នៅក្នុងកិច្ចប្រជុំនេះសម្រាប់កិច្ចសហប្រតិបត្តិការនយោបាយ ភាគីទាំងពីរបានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការសម្របសម្រួលជំហរ នៅក្នុងវេទិកាតំបន់និងអន្តរជាតិ ជាពិសេសនៅក្នុងអាស៊ាននិងអង្គការសហប្រជាជាតិ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍពាណិជ្ជកម្មទ្វេភាគី ដោយទំហំពាណិជ្ជកម្មមានចំនួន ៥,២៧ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ ដែលចំនួននេះ លើសពីទំហំគោលដៅ ៥ ប៊ីលានដុល្លារអាមេរិកមុនកាលកំណត់សម្រាប់ឆ្នាំ ២០២០ ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការវិនិយោគ ប្រទេសទាំងពីរបានឯកភាពចាត់វិធានការទាក់ទងនឹងការវិនិយោគសមស្របដើម្បីកាត់បន្ថយផលប៉ះពាល់បណ្តាលមកពីការរីករាលដាលនៃ កូវីដ-១៩ មកលើសេដ្ឋ កិច្ច។

សម្រាប់កិច្ចសហប្រតិបត្តិការថែទាំសុខភាព ភាគីទាំងពីរបានឯកភាពគ្នាបន្តអនុវត្តប្រកបដោយប្រសិទ្ធ ភាពនូវ “កិច្ចព្រមព្រៀងស្តីពីការធ្វើចត្តាឡីស័កផ្នែកសុខភាពនៅតាមព្រំដែន” ដែលបានរដ្ឋាភិបាលទាំងពីរចុះហត្ថលេខាក្នុងឆ្នាំ ២០០៦ នៅទីក្រុងភ្នំពេញ និងសហការយ៉ាងជិតស្និទ្ធក្នុងការឆ្លើយតបនិងទប់ស្កាត់ទាន់ពេលវេលា ចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាការផ្ទុះឡើងបៃមេរោគដទៃទៀតនៅតាមព្រំដែននៃប្រទេសទាំងពីរ។

ចំពោះបញ្ហាព្រំដែនភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញនូវបណ្តាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងស្តីពីព្រំដែន ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានលើកទឹកចិត្តដល់គណៈកម្មាធិការចម្រុះខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនគោក (JBCs) នៃប្រទេសទាំងពីរ ឲ្យធ្វើការយ៉ាងជិតស្និទ្ធនិងពិភាក្សាយ៉ាងសកម្ម ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទាំងសងខាងដោយអនុលោមតាមច្បាប់អន្តរជាតិ ចំពោះព្រំដែនគោកចំនួន ១៦%ទៀត ដែលពុំទាន់បានខ័ណ្ឌសីមានៅឡើយ៕

បណ្តាព័ត៌មានបានផ្សាយ