• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - កាណាដាជំរុញថែមទៀតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មនិងវិនិយោគ


 អនុរដ្ឋមន្រ្តីការបរទេស លោក Bui Thanh Son និងអនុរដ្ឋមន្រ្តីទីមួយនៃក្រសួងបណ្តាកិច្ចការពិភពលោកកាណាដា លោកស្រី Marta Morgan បានធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយ ថ្នាក់អនុរដ្ឋមន្រ្តីការបរទេសវៀតណាម - កាណាដា
 

នាព្រឹក​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ អនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍នៃក្រសួងការបរទេស លោក Bui Thanh Son និង​អនុរដ្ឋ​មន្រ្តីទី​មួយនៃក្រសួងបណ្តាកិច្ចការពិភពលោកកាណាដា លោកស្រី Marta Morgan បានធ្វើជា​សហប្រធាន​នៃកិច្ចពិគ្រោះយោបល់នយោបាយ ថ្នាក់អនុរដ្ឋមន្រ្តីការបរទេសវៀតណាម - កាណាដា លើកទីពីរនៅ​ដែលបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។
 
ក្នុងជំនួបនេះ​ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងទ្វេភាគីលើវិស័យជាច្រើន ជាពិសេស​បន្ទាប់ពីប្រទេសទាំងពីរបានបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០១៧ និងបាន​ឈាន​ដល់​ការ​អនុវត្ត​កិច្ចព្រមព្រៀងជឿន លឿននិងគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ។ ភាគីទាំង​ពីរបានឯកភាពជំរុញ ថែមទៀត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​វិនិយោគ​ក្នុង​បរិបទ​ដែល​វៀតណាមជាដៃគូពាណិជ្ជ កម្មធំជាងគេរបស់កាណាដានៅក្នុងអាស៊ាន ហើយកាណា​ដាជា​ដៃគូ​ពាណិជ្ជកម្មធំ​ទី ៣ របស់វៀតណាមក្នុងតំបន់។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការពហុភាគី ភាគីទាំងពីរ​បាន​អះអា​ង​ថា នឹងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិនិងតំបន់ ក្នុងឆ្នាំ​ដែល​វៀត​ណាម​កាន់​ដំណែង​ជាប្រធាន​អាស៊ាន​ ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ​ ២០២០ -២០២១។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរ​យោបល់​គ្នាអំពី​ស្ថាន​ភាព​ក្នុង​តំបន់​និ​ង​អន្តរ​ជាតិ​ដែលមាន​ការយកចិត្តទុកដាក់ទៅវិញទៅមក រួមមានបញ្ហាសមុទ្រខាងកើត​និ​ងទន្លេមេគង្គផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top