04/07/2019 11:20 GMT+7 Email Print Like 0

វៀតណាម - អង់គ្លេសប្រារព្ធកិច្ចសន្ទនាយុទ្ធសាស្ត្រ


 អនុរដ្ឋមន្ត្រីការបរទេស លោក To Anh Dung នៅឯកិច្ចសន្ទនា  
 

 កិច្ចសន្ទនាយុទ្ធសាស្ត្រវៀតណាម - អង់ គ្លេសលើកទី ៧ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ឡុង​នៃប្រទេសអង់គ្លេស។ អនុរដ្ឋមន្រ្តីកា​របរទេសវៀតណាម លោក ​To Anh Dung  និងរដ្ឋលេខាធិការ​ក្រសួង​ការបរទេស​អង់គ្លេស លោក Harriett Baldwin អញ្ជើញជាសហប្រធាន​។ 
 
ក្នុងជំនួប​នេះ វៀតណាមនិងអង់គ្លេសមានបំណងថា ទំនាក់ទំនងពាណិជ្ជកម្មនឹងបន្តឡើងវិញ សូម្បីតែអង់​គ្លេស​ចាក​ចេញពី EU (ដែលត្រូវបានគេស្គាល់ផងដែរថាជា Brexit) រួមទាំងកា​រផ្លាស់ប្តូរ​នៃកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីវៀត​ណាម - EU (EVFTA) ផង ដែរ។ ​ភាគីទាំងពីរ​ក៏បាន​ពិភាក្សា​អំពីសំណើរ​បស់អង់​គ្លេស​ដើម្បីផ្លាស់​ប្តូរកិ​ច្ចព្រមព្រៀង សហប្រតិ​បត្តិការនិង​ភាពជាដៃគូ​គ្រប់ជ្រុង​ជ្រោយរ​វាង​វៀត​ណាម និង​សហភាព​អឺរ៉ុប​ (PCA)។
 
ភាគី​ទាំង​ពីរបានព្រមព្រៀងសហការយ៉ាងជិតស្និទ្ធ​ ក្នុងអាណត្តិជាប្រធានអាស៊ានឆ្នាំ ២០​២០ របស់វៀតណា​ម។ ភាគីទាំងពីរ​នឹងធ្វើការយ៉ាង​ជិតស្និទ្ធដើម្បីត្រៀមរៀបចំ​សន្និសីទ ស្តីពីបម្រែបម្រួលអាកាសធាតុ ​COP26 សំដៅបង្កើន​រាល់ការសន្យា ​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​និង​លើក​កម្ពស់​ការ​ប្រើប្រា​ស់ថាម​ពលក​កើត​ឡើង​វិញ​នៅ​វៀត​​ណាម​។ ភាគីទាំងពីរបានចែករំលែក​នូវទស្សនៈរបស់ខ្លួន​លើការវិវឌ្ឍនា​ពេលថ្មីៗនេះ នៅក្នុង​សមុទ្រ​ខាង​កើត​ ដោយបង្ហាញពីការគាំទ្រ ចំពោះការដោះស្រាយដោយស​ន្តិភាព នៃជម្លោះនៅសមុទ្រខាងកើត ដោយ​ឈរលើ​មូលដ្ឋាន​ច្បាប់អន្តរជាតិ​៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ