14/08/2020 15:17 GMT+7 Email Print Like 0

វៀតណាម - ឡាវអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមទិសដៅប្រកបដោយចីរភាព


អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith បានជួបសន្ទនាតាមទូរស័ព្ទ ស្តីពីស្ថានភាពនិងទំនាក់ទំនងរវាងវៀតណាមនិងឡាវ (រូបថត៖ TTXVN)
 

នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាម លោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទ ស្តីពីស្ថានភាពនិងទំនាក់ទំនងរវាងវៀតណាមនិងឡាវ។
 
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Bounnhang Vorachith បានចូលរួមរំលែកទុក្ខជាមួយបក្ស រដ្ឋនិងប្រជាជនវៀតណាម ចំពោះមរណភាពរបស់អតីតអគ្គលេខាបក្ស លោក Le Kha Phieu និងសម្តែងនូវជំនឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជន វៀត ណាមនឹងបន្តទទួលបានសមិទ្ធិផលថ្មីៗ និងធំធេងជាច្រើនទៀត។ លោក Bounnhang Vorachith បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងនិងបទពិសោធន៍របស់វៀតណាមក្នុងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត កូវីដ ១៩ នាពេលកន្លងមក  និងបង្ហាញជំនឿថា វៀតណាមនឹងបន្តគ្រប់គ្រងនិងទប់ស្កាត់យ៉ាងល្អជំងឺរាតត្បាតកូវីដ ១៩ ជាពុំខាន។ លោកប្រធានរដ្ឋឡាវរំពឹងថា ប្រទេសទាំងពីរនឹងបង្កើនការផ្លាស់ប្តូរព័ត៌មាន សម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។
 
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong  បានថ្លែងអំណរគុណចំពោះប្រទេសឡាវ ដែលបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសវៀតណាម ទាំងក្នុងក្រប ខ័ណ្ឌទ្វេភាគីក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានផង។ លោកអគ្គលេខាបក្ស ប្រ ធានរដ្ឋ Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់បក្ស រដ្ឋាភិបាល និងសាមគ្គីភាពរបស់ប្រជាជនឡាវ ក្នុងការអនុវត្តវិធានការបង្ការនិងទប់ស្កាត់ជំងឺរាត្បាត ដើរទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោក Nguyen Phu Trong បានស្នើឲ្យប្រទេសទាំងពីរ បន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រួមគ្នាប្រយុទ្ធប្រឆាំងនិងយកឈ្នះលើជំងឺរាតត្បាតកូវីដ ១៩ យ៉ាងឆាប់ៗ ដើម្បីបន្តអភិវឌ្ឍសេដ្ឋកិច្ច សង្គមនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជា ជននៃប្រទេសទាំងពីរ។
 
នៅឯកិច្ចពិភាក្សានេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ន និងមូលដ្ឋាន នៃប្រទេសទាំងពីរ ដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តរាល់កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ គាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាអន្តរជាតិនិងក្នុងតំបន់។ ម្យ៉ាងវិញទៀត សម្របសម្រួលជាមួយកម្ពុជា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពកិច្ចព្រមព្រៀងរវាងនាយករដ្ឋមន្រ្តីទាំងបីស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍រវាងប្រទេសទាំងបី ព្រមទាំងសម្របសម្រួលជាមួយប្រទេសដទៃទៀត ក្នុងការគ្រប់គ្រងនិងប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយនិរន្តរភាពដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ