09/11/2019 13:53 GMT+7 Email Print Like 0

វៀតណាម - សហរដ្ឋអាមេរិកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន


 ទិដ្ឋភាពនៃពិធី
 

នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀត ណាម លោក​ Tran Tuan Anh បានទទួលជួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកលោក Wilbur Ross និងគណៈ​ប្រតិភូ​ធុរកិច្ច​អាមេរិក​ ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម។
 
នៅក្នុងជំនួបនេះ​ លោករដ្ឋមន្រ្តី Tran Tuan Anh បានសង្កត់ធ្ងន់ថារដ្ឋាភិបាលវៀត ណាមនិយាយរួម​និង​ក្រសួង​ឧស្សាហកម្ម​និងពាណិជ្ជកម្មវៀតណាមនិយាយដោយឡែក តែងតែសង្ឃឹមថា នឹងរួមជាមួយ​សហរដ្ឋ​អាមេរិក​ក្នុង​ការបន្ត​កិច្ចខិតខំប្រឹងប្រែង ដើម្បីនាំកិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កាន់​តែអភិវឌ្ឍយ៉ាង​ទូលំទូលាយ​និង​ស៊ីជម្រៅ​ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិ​ស័យ​សេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ។
 
យ៉ាងណាមិញ ​វៀតណាមជានិច្ចកាល ខំប្រឹងប្រែងកែលំអបរិយាកាសវិនិយោគធុរកិច្ច​ដោះស្រាយរាល់​អនុសាសន៍​របស់អាមេរិក និងបង្កលក្ខណៈ​ងាយ​ស្រួលសម្រាប់​បណ្តាគំរោង​របស់អាមេរិក ដែល​ប្រតិបត្តិការ​នៅវៀត​ណាម​។ លោក រដ្ឋមន្ត្រី Tran Tuan Anh បានអះអាងថា៖ “នៅក្នុងផែនការសកម្មភាពរបស់ខ្លួន វៀតណាម​ប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដើម្បីបន្តអនុវត្តកំណែ​ទម្រង់​និង​ការកែ​លម្អស្ថាប័ន​និង​ច្បាប់របស់វៀតណាមដើម្បីបន្តបង្កើតឱកាសសម្រាប់ អាជីវកម្មអាមេរិកអភិក្រមទីផ្សារវៀត ណាម និង​លុបចោលរាល់ការលំបាកនិងបញ្ហាដោយផ្ទាល់នាពេលកន្លង​មក”។
 
រីឯខ្លួនវិញ លោក Wilbur Ross រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិកបានសង្កត់ធ្ងន់លើ​សក្តានុពល​នៃកិច្ច​សហប្រតិបត្តិ​ការសេដ្ឋកិច្ចរវាងវៀត​ណាម និងអាមេរិក ជាពិសេសលើវិស័យ​ថាមពល អាកាសចរណ៍​និង​សំណង់​ជាដើម​។ លោករដ្ឋមន្រ្តី Wilbur Ross មានបំណងចង់អោយរដ្ឋាភិបាលវៀតណាម បន្តបង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​អាជីវកម្មអាមេរិកធ្វើការផ្លាស់ប្តូរនិងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ដើម្បីផល​ប្រយោជន៍​នៃប្រទេស​ទាំង​ពីរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ