14/12/2019 13:54 GMT+7 Email Print Like 0

វៀតណាម-បេឡារុសមានលក្ខណៈជាច្រើនដើម្បីជំរុញថែមទៀតនូវកិច្ចសហប្រតិបតិ្តការ


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (ខាងឆ្វេង) និងប្រធានក្រុមប្រឹក្សាសាធារណៈរដ្ឋ (ព្រឹទ្ធសភា) បេឡារុសលោកស្រី Matalia Kochanova ចូលរួមសន្និសីទកាសែតបន្ទាប់ពីជំនួបពិភាក្សាការងារ (រូបថត៖ TTXVN)
 

នារសៀល​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្នាក់ការក្រុមប្រឹក្សាសាធារណៈរដ្ឋ (ព្រឹទ្ធសភា) បេឡារុស នៅរដ្ឋធានី Minsk ប្រធានក្រុមប្រឹក្សាសាធារណៈរដ្ឋ បេឡារុសលោកស្រី Matalia Kochanova បានអញ្ជើញ​ធ្វើជា​អធិបតី​នៅពិធី​ ទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈ​ប្រតិភូ​ជាន់​ខ្ពស់​រដ្ឋសភា ដែលកំពុងអញ្ជើញទៅបំពេញ ទស្សនកិច្ចជាផ្លូវការនៅបេឡារុស។
 
នៅក្នុង​ជំនួបពិភាក្សាការងារបន្ទាប់នោះ លោកស្រីប្រធានសភាទាំង ពីរបានវាយតម្លៃខ្ពស់​ចំពោះ​ការដែល​ប្រទេស​ទាំងពីរ​បានសហការនិងគាំទ្រគ្នាទៅវិញទៅមកយ៉ាងទៀងទាត់ហើយចែករំលែកទស្សនៈរួមស្ដីពីបញ្ហាជា ច្រើននៅ​វេទិកាពហុភាគីនានា ជាពិសេសគឺអង្គការសហប្រជាជាតិ។ ថ្នាក់ ដឹកនាំរដ្ឋ​សភា​ទាំងពីរ​បាន​ចាត់​ទុក​ថា​ វៀ​តណាមនិងបេឡារុសមានមូល ដ្ឋានដើម្បីពង្រីកទំនាក់ទំនងលើគ្រប់វិស័យ ខិតខំប្រឹងប្រែងបង្កើនទំហំ ពាណិជ្ជ​កម្មទ្វេភាគីឡើងដល់ទៅ ៥០០លានដុល្លាអាមេរិកនាពេលខាងមុខ។ ភាគីទាំងពីរ​ត្រូវ​ការទាញយក​សក្ដានុភាព​ ប្រៀបខ្លាំងនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីវៀតណាម-សហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ព្រមទាំង​ជំរុញ​ ការផ្សព្វផ្សាយព័ត៌មានស្ដីពីការអនុគ្រោះនៃកិច្ចព្រមព្រៀងនេះចំពោះសហ គមន៍​សហគ្រាស​នៃប្រទេស​ទាំងពីរ​ សំដៅបើក​ទូលាយរចនាសម្ព័ន្ធទំនិញ នាំចេញនាំចូលរវាងភាគីទាំងពីរផងដែរ។
 
ចំពោះកិច្ច​សហប្រតិបតិ្តការសភា លោកស្រីប្រធានសភាទាំងពីរ បានឯកភាពគ្នា​បន្ត​រក្សាការ​ផ្លាស់​ប្ដូរ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់និងក្រុមការងារ ជំនាញទៅវិញទៅមក ហើយពិគ្រោះយោបល់និងសហការយ៉ាងស្អិតរមួត នៅវេទិកាព​ហុភាគីនានា អភិវឌ្ឍទំនាក់ទំនងយ៉ាងទូលំទូលាយ ជាក់ស្ដែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យ។
 
ថ្លែងទៅ​កាន់មជ្ឈដ្ឋានអ្នកយកព័ត៌មានបន្ទាប់ពីជំនួបពិភាក្សាការងារ ប្រធានក្រុមប្រឹក្សា​សាធារណៈ​រដ្ឋបេឡារុស​លោកស្រី Matalia Kochanova បានអោយដឹងថា ភាគីទាំងពីរមាន​លក្ខណៈជា​ច្រើន​ដើម្បី​ជំរុញថែម​ទៀត​នូវ​ កិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ។ លោកស្រីអញ្ជើញមានប្រសាសន៍ថា៖
 
“យើងខ្ញុំ​បានពិភាក្សាអំពីកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មនាពេល កន្លងទៅ ទោះបី​ជាទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​បានកើនឡើងយ៉ាងខ្លាំងបើធៀប នឹងរយៈពេលមុននេះ ប៉ុន្តែភាគីទាំង​ពីរនៅតែ​មានសក្ដានុភាព​ជាច្រើន​ដើម្បី​ អភិវឌ្ឍ។ ខឿនសេដ្ឋកិច្ចរបស់វៀតណាមនិងបេឡារុសមិនមានលក្ខណៈ ប្រកួតប្រជែងគ្នានោះទេ ប៉ុន្តែមាន​លក្ខណៈបំពេញបន្ថែមគ្នា ក្នុងនោះមាន វិស័យនាំចេញទំនិញ។ ខ្ញុំបានស្នើ​អោយ​វៀត​ណាម​ជំរុ​ញ​ខ្លាំង​ការ​នាំចេញ​ ទំនិញទៅកាន់ទីផ្សារបេឡារុស ជាពិសេសគឺទំនិញដែលជាប្រៀបខ្លាំងរបស់ វៀតណាមដូចជាកៅស៊ូ តែ កាហ្វេ និង​ផ្លែឈើត្រូពិច”។
 
 ចំណែកឯខ្លួនវិញ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ “ភាគីទាំង​ពីរ​​នឹង​ផ្ដោតសំខាន់ទៅលើការជំរុញថែមទៀតនូវកិច្ចសហ ប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្ម ជាពិសេស​គឺវិស័យ​ដែល​វៀត​ណាមមាន ប្រៀបខ្លាំងហើយបេឡារុសមានតម្រូវការនិងផ្ទុយទៅវិញ។ យើងខ្ញុំនឹងជំរុញ មុខទំនិញ​កសិផល​ជាប្រៀបខ្លាំង សហប្រតិបតិ្តការគ្នាលើវិស័យទេសចរណ៍ ហើយជួយឧបត្ថម្ភគ្នាទាញ​យកសក្ដានុភាព​នៃកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម សេរីវៀត ណាម-សហភាពសេដ្ឋកិច្ចអាស៊ី​-អឺរ៉ុប។ ភាគីទាំងពីរបា​នឯកភាព គ្នានឹង​ដំណើរការ​ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង​សហប្រតិបតិ្ត ការរវាងរដ្ឋសភា​វៀត​ណាម ជាមួយស​ភាបេឡារុសដែល​ត្រូវបានចុះហត្ថ លេខាកាលពីខែមេសាឆ្នាំ​២០១៩ផងដែរ”។
 
នាថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញ ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​សភាតំណាងរាស្ត្រ សាធារណៈរដ្ឋបេឡារុសលោក Vladimir Andreichenko ហើយជួបសវ នាការជាមួយ​ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko  ផង ដែរ។ ថ្នាក់ដឹកនាំ​បេឡារុសបាន​អះអាង​ថា ជានិច្ចកាលគាំទ្រចំពោះការដោះ ស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ឈរលើមូល​ដ្ឋាន​នៃច្បាប់​​អន្តរជាតិ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ